បារាំងអះអាងនូវការគាំទ្រឲ្យដោះស្រាយវិបត្តិនៅលីប៊ី

(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ច នៅក្រុង Tripoli នាថ្ងៃទី៤ កញ្ញា រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le Drian អះអាងថា បារាំងគាំទ្រការខំប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយនិង សន្តិសុខនៅលីប៊ី។ 
បារាំងអះអាងនូវការគាំទ្រឲ្យដោះស្រាយវិបត្តិនៅលីប៊ី - ảnh 1 រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le Drian (រូបថត៖AFP/TTXVN)

(VOVworld) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ច នៅក្រុង Tripoli នាថ្ងៃទី៤ កញ្ញា រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le Drian អះអាងថា បារាំងគាំទ្រការខំប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយនិង សន្តិសុខនៅលីប៊ី។ រដ្ឋមន្រ្តីការបរទេសបារាំងអះអាងថា ដំណើរទស្សនកិច្ចរបស់ លោកនៅលីប៊ីគឺសំដៅបន្តតាមដានស្ថានភាពក្រោយពីកិច្ចព្រមព្រៀងនៅក្រុងប៉ារីសរវាងភាគីស្នូលប្រឆាំងគ្នាចំនួន២នៅលីប៊ីនោះគឺរដ្ឋាភិបាលសាមគ្គីភាពជាតិ (GNA) និងកងទ័ពជាតិលីប៊ី (LNA)។ ក្នុងសន្និសីទកាសែតរួមជាមួយសមភាគី លីប៊ីលោក Mohammed al-Taber Siala នោះ រដ្ឋមន្រ្តីការបរទេសបារាំងលោក Le Drian លើកច្បាស់ថា គោលដៅរបស់បារាំង គឺស្ថេរភាពនៅលីប៊ីដើម្បីផល ប្រយោជន៍របស់ប្រជាជនលីប៊ី ក៏ដូចជាផលប្រយោជន៍របស់ប្រទេសផ្សេងៗដែល ក្នុងនោះមានបារាំងផងដែ។ លីប៊ីនៅកំពុងលិចជ្រៅក្នុងភាពច្របូកច្របល់និងជំលោះក្រោយពីករណីរដ្ឋប្រហារផ្ដួលរលំប្រមុខដឹកនាំលោក Muammar Gaddafi កាលពីឆ្នាំ ២០១១។ GNA ត្រូវបានបង្កើតឡើងនិងធ្វើសកម្មភាពនៅរដ្ឋធានី Tripoli ចាប់ពីខែមិនាឆ្នាំ២០១៦ ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពគាំពារដោយអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ