ប្រជាជនកម្ពុជាចាប់ផ្តើមបោះឆ្នោតសភា នីតិកាលទី៦

(VOVWORLD) - ចាប់ពីម៉ោង៧ ព្រឹក នាថ្ងៃទី២៩ ខែកក្កដា ប្រជាជនកម្ពុជាបានចាប់ផ្តើមទៅចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ២២.៩៦៧ ទូទាំងប្រទេស ដើម្បីជ្រើសតាំងសមាជិកសភាទាំង១២៥ អសនៈ នានីតិកាល ទី៦នេះ។ 
ប្រជាជនកម្ពុជាចាប់ផ្តើមបោះឆ្នោតសភា នីតិកាលទី៦ - ảnh 1អ្នកបោះឆ្នោតកម្ពុជា ចាប់ផ្តើមចូលរួមការបោះឆ្នោត 

យោងតាមគណកម្មការជាតិរៀបចំការបោះឆ្នោតកម្ពុជា គ.ជ.បបានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះចូលរួមការបោះឆ្នោតក្នុងអាណត្តិនេះមានចំនួន ៨,៣ លាននាក់។ ចូលរួមការបោះឆ្នោតលើកនេះមាន គណបក្ស ចំនួន ២០ ដែលក្នុងនោះមានគណបក្សប្រជា ជនកម្ពុជា (CPP) កំពុងកាន់អំណាច និងគណបក្សផ្សេងៗទៀត បានមានសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងខ្លាំងក្លា។ ដើម្បីរក្សសណ្តាប់ធ្នាប់ សន្តិសុខ និង សុវត្ថិភាព នៅគ្រប់កន្លែងបោះឆ្នោត ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា កងកម្លាំង មន្ត្រីប៉ូលីសប្រមាញ ៨០ ម៉ឺននាក់ត្រូវបានដាក់ពង្រាយ។ អ្នកសង្កេតការណ៍ ប្រមាណជិត១០ ម៉ឺននាក់ មកពីគណបក្សទាំង២០ដែលជាគណបក្សឈរឈ្មោះបោះឆ្នោត និងមានអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ៥០០នាក់ មកពី ៤២ប្រទេស ចូលរួមសង្កេតការណ៍ ការបោះឆ្នោតលើកនេះ។ ក្រៅពីនេះ ក៏មានអ្នកសារពត៌មានប្រមាណ ៩០០នាក់ ក្នុងនោះដែរមានអ្នកសារពត៌មានអន្តរជាតិជិត១០០ នាក់ បានមកដល់កម្ពុជាដើម្បីយកពត៌មាន។ តាមគម្រោង NEC នឹងផ្សព្វផ្សាយលទ្ធផលបឋម នៅថ្ងៃទី ១១ ខែសីហា ក្នុងករណីមិនមានពាក្យបណ្តឹង បង្ខំឲ្យមានការបោះឆ្នោតឡើងវិញ ហើយលទ្ធផលចុងក្រោយនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ