ប្រជុំអំពីការងារធានាសន្តិសុខ សុវត្ថិភាពសំរាប់មហាសន្និបាតអន្តរសភា IPU – 132

     

ប្រជុំអំពីការងារធានាសន្តិសុខ សុវត្ថិភាពសំរាប់មហាសន្និបាតអន្តរសភា IPU – 132 - ảnh 1
ឧបនាយក​រដ្ឋ​មន្ត្រីវៀតណាម លោក Nguyen Xuan Phuc


     (VOV)_នាព្រឹកថ្ងៃទី២៨ កុម្ភះ នៅទីក្រុងហាណូយ គណៈកម្មាធិការចាត់​តាំង
 មហា សន្និបាតអន្តរសហភាពសភាពិភពលោក លើកទី១៣២ ( IPU – 132) បាន
រៀបចំកិច្ច​ប្រជុំ​ជាមួយបណ្ដាក្រសួង ស្ថាប័នទាក់ទិននានា ដើម្បីត្រួតពិនិត្យការងារ
ត្រៀមរៀបចំ​ ធានា​សន្តិសុខ សុវត្ថិភាពសំរាប់មហាសន្និបាត។ ថ្លែងមតិនៅទីនេះ 
ឧបនាយក​រដ្ឋ​មន្ត្រីវៀតណាម លោក Nguyen Xuan Phuc ​ បានសង្កត់ធ្ងន់ថា៖ នេះ
គឺ ជាព្រឹត្តិការណ៍កិច្ចការ​បរទេស ​មានអត្ថន័យដ៏សែនសំខាន់ មានទ្រង់ទ្រាយធំ
បំផុត ពីមុនមក ដែល​វៀតណាមបានទទួលរៀបចំ។ ការរៀបចំ IPU – 132 លើក
នេះប្រកបដោយ​ជោគជ័យ នឹងលើកកំពស់ថែមទៀតតួនាទី កិត្យានុភាពរបស់រដ្ឋស ភាវៀតណាម ក្នុងក្រុមប្រឹក្សា អន្តរសភាពិភពលោក និងជំរុញទំនាក់ទំនងមិត្តភាព ​កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានាលើពិភពលោក​ថែមទៀត​៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ