ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលអាមេរិក-ស.ប.ប.ក.

(VOVWORLD) - ប្រតិកម្មចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរីនាថ្ងៃទី ១២ មិថុនា ខាងមុខ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. KCNA នាថ្ងៃទី ២៥ ឧសភា បានដកស្រង់ពាក្យសំដីរបស់មន្ត្រីជាន់ខ្ពស់មួយរូប របស់កូរ៉េខាងជើងថា៖ ព្យុងយ៉ាងនៅតែត្រៀមខ្លួនជាស្រេចជួបចរចាជាមួយ អាមេរិកពេលណាក៏បាន។ 

ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលអាមេរិក-ស.ប.ប.ក.  - ảnh 1 ប្រតិកម្មនៃសហគមន៍អន្តរជាតិចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលអាមេរិក-ស.ប.ប.ក. 

ប្រតិកម្មចំពោះសេចក្តីសម្រេចលុបចោលជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរីនាថ្ងៃទី ១២ មិថុនា ខាងមុខ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. KCNA នាថ្ងៃទី ២៥ ឧសភា បានដកស្រង់ពាក្យសំដីរបស់មន្ត្រីជាន់ខ្ពស់មួយរូប របស់កូរ៉េខាងជើងថា៖ ព្យុងយ៉ាងនៅតែត្រៀមខ្លួនជាស្រេចជួបចរចាជាមួយអាមេរិកពេលណាក៏បាន។ រីឯខ្លួនវិញ នាថ្ងៃទី ២៥ ឧសភា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវឲ្យថ្នាក់ដឹកនាំរបស់អាមេរិកនិងកូរ៉េខាងជើងជួបចរចាផ្ទាល់។ នាថ្ងៃដដែល ថ្លែងមតិជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុង St.Peterburg ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ ម៉ូស្គូសោកស្កាយអំពីសេចក្តីសម្រេចរបស់ប្រធានាធិបតី អាមេរិក ប៉ុន្តែ សម្តែងក្តីសង្ឃឹមថា៖ ជំនួបកំពូលនឹងត្រូវបានរៀបចំឡើងនាពេលវេ លាសមស្រប។ ខណៈពេលនោះ លោក Emmanuel Macron បានសង្ឃឹមថា៖ អាមេរិកនិង ស.ប.ប.ក. នឹងបន្តខំប្រឹងប្រែងឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ។ នាយប់ថ្ងៃទី ២៤ ឧសភា រដ្ឋាភិបាលជប៉ុនបានសម្តែងនូវការយោគ យល់ចំពោះសេចក្តីសម្រេចរបស់អាមេរិក ហើយសន្យាបន្តសហប្រតិបត្តិការ ជាមួយអាមេរិក។ ពេលនោះ អ្នកនាំពក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May  ក៏បានសម្តែងក្តីអស់សង្ឃឹមចំពោះសេចក្តីសម្រេចរបស់លោក Donald Trump។នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានអំពាវនាវឲ្យភាគីទាក់ទិននានាបន្តសន្ទនាសំដៅ «ស្វែងរកដំណោះស្រាយលុបបំបាត់នុយក្លេអ៊ែរដោយសន្តិវិធីលើឧបទ្វីកូរ៉េ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ