ប្រតិកម្មរបស់វៀតណាមអំពីរូបភាពផ្លាយរណបរបស់អង្គការគំនិតច្នៃប្រឌិតតម្លាភាពសមុទ្រអាស៊ី
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOVworld)-នាថ្ងៃទី១៦ធ្នូ ក្នុងការឆ្លើយសំណួរបស់អ្នកយកព័ត៌មានដោយស្នើរឲ្យ
ដឹងអំពីប្រតិកម្មរបស់វៀតណាមចំពោះរូបភាពផ្កាយរណរបស់អង្គការគំនិតច្នៃប្រឌិត
តម្លាភាពសមុទ្រអាស៊ី បានសរឲ្យឃើញថា ចិនដូចជាកំពុងដាក់ពង្រាយប្រព័ន្ធអាវុធ
នៅ រចនាសម្ព័នភូមិសាស្រ្តចំនួន៧លើសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា “វៀតណាមមានការ ព្រួយ
បារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និង
ភស្តុតាងប្រវត្តិសាស្ត្រពេញលេញសម្រាប់អះអាងអធិបតេយ្យភាពរបស់ខ្លួន ចំពោះ
ប្រជាជុំកោះ Hoang Sa និង Truong Sa ។យើងខ្ញុំប្រឆាំងជំទាស់រាល់សកម្ម ភាពរំលោភ
អធិបតេយ្យភាពរបស់វៀតណាម ប្រឆាំងជំទាស់រាល់សកម្មភាពយោធា គំរាមកំហែង
សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍ នៅ សមុទ្រខាង
កើត”៕