ប្រតិភូជឿជាក់ទៅលើជោគជ័យល្អប្រសើរនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣

(VOVWORLD) - នាថ្ងៃទី២៥ មករា ប្រតិភូចំនួន១៥៨៧រូប ដែលតំណាងឲ្យបក្ខជនទាំង៥,១ លាននាក់ក្នុងទូទាំងប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមនៃមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី១៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ ថ្ងៃទី២ កុម្ភៈនៅរដ្ឋធានីហាណូយ។
អញ្ជើញចូលរួមមហាសន្និបាត ប្រតិភូទាំងអស់សុទ្ធតែបង្ហាញនូវការប្ដេជ្ញា ចិត្តខ្ពស់ ដោយចូលរួមចំណែកប្រាជ្ញារបស់ខ្លួនទៅក្នុងគោលនយោបាយដ៏ត្រឹម ត្រូវ ខ្លាំងក្លានិងឈ្លាសវៃរបស់បក្ស ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខឲ្យ បានលឿននិងឆ្ងាយជាងទៀត។ លោកស្រី Bach Thi Lien Huong នាយិការមន្ទីរ ការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងហាណូយ បានចែករំលែកថា៖ “គណៈប្រតិភូទីក្រុងហាណូយ មានបំណងចង់រួមកម្លាំងកាយចិត្តនិងប្រាជ្ញា របស់ខ្លួនសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ ខ្ញុំជឿជាក់ថា គណៈប្រតិភូនៃរដ្ឋធានីហាណូយនិយាយដោយឡែកនិងគណៈប្រតិភូផ្សេងៗ និយាយរួម នឹងមានសម្លេងរួម កម្លាំងចលកររួម និងគោលដៅរួមដើម្បីចូលរួម ចំណែកដល់ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្ស ក៏ដូចជាអនុវត្ត ប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចដែលសេចក្ដីសម្រេចចិត្តដាក់ ចេញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ