ប្រទេស G20 បានបែកបាក់គ្នាលើបញ្ហាអាកាសធាតុមុនកិច្ចប្រជុំកំពូលនៅអ៊ីតាលី

(VOVWORLD) - បណ្តាប្រទេសជាសមាជិកក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) កំពុងមានទស្សនៈខុសគ្នាលើការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មជាបណ្តើរៗ និងការប្តេជ្ញាចិត្តដាក់កំហិតការឡើងកំដៅភពផែនដីមកត្រឹម ១,៥ អង្សាសេ ខណៈដែលភាគីនានាកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងសប្តាហ៍ក្រោយ។

បណ្តាប្រទេសដែលបំពុលបរិស្ថានធំៗដូចជាចិននិងឥណ្ឌា នៅតែរក្សាគោលនយោបាយរបស់ខ្លួន និងទទួលបានវឌ្ឍនភាពតិចតួចចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាននិងថាមពល G20 នៅទីក្រុង Naples កាលពីខែកក្កដា។ យោងតាមប្រភពព័ត៌មានមួយ វាពិបាកណាស់ដើម្បីសម្រេចឲ្យបានការធ្វើសម្បទានណាមួយ មុនពេលដែលទីប្រឹក្សាអាកាសធាតុនៃរដ្ឋាភិបាល G20 មានការពិភាក្សាទល់មុខគ្នានៅថ្ងៃទី ២៨-២៩ ខែតុលា ត្រឹមតែពីរថ្ងៃមុនពេលបើកកិច្ចប្រជុំកំពូល G20 ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រី G20 មួយរូបបានចាត់ទុកថា បញ្ហាស្ថិតនៅក្នុងការប្តេជ្ញាចិត្តរបស់ចិន ឥណ្ឌា និងរុស្ស៊ី ក្នុងការដាក់កំហិតលើការឡើងកំដៅភពផែនដីមកត្រឹម ១,៥ អង្សាសេ និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនិងឥន្ធនៈហ្វូស៊ីល។

តាមការគ្រោងទុក គោលដៅកាត់បន្ថយការបំភាយឧស្ម័ននឹងជាបញ្ហាស្នូលក្នុងកិច្ចប្រជុំកំពូល G20 ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ