ប្រទេសកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យ

(VOVWORLD) - នាថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានឯករាជ្យនិងទីលាននៅមុខព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យ ជាទិវាដែលប្រទេសកម្ពុជាដណ្ដើមបានឯករាជ្យពីអាណានិគមនិយមបារាំង (ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨)។
ប្រទេសកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យ - ảnh 1ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមពិធីគោរពទង់ជាតិ (រូបថត៖ VOV) 


 
អញ្ជើញចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យឆ្នាំនេះមានវត្តមានរបស់ ព្រះកុរណា សម្ដេចព្រះបរមនាថ នរោតម្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលសម្ដេច តេជ ហ៊ុន សែន រួមជាមួយមន្ត្រីព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងនៃគណៈបក្សនយោបាយ អង្គការស៊ីវិលនានា កងកម្លាំងប្រដាប់អាវុធនិងមហាជនរាប់ហ្មឺននាក់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh តំណាងអង្គទូតនិងអង្គការអន្តរជាតិប្រចាំកម្ពុជាផ្សេងៗទៀតក៏អញ្ជើញចូលរួមពិធីនេះផងដែរ។

អញ្ជើញថ្លែងសន្ទុរកថាទៅកាន់មហាជនរាប់ហ្មឺននាក់នៅមុខព្រះបរមរាជវាំង ព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្ដេច តេជ ហ៊ុន សែន បានសម្ដែងនូវការចង់ចាំនិងដឹងនូវគុណូបការៈដ៏ធំធេងរបស់វីរជននិងអ្នកស្នេហាជាតិជំនាន់មុនៗដែលបានពលីជីវិតដើម្បីការពារឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធនិងប្រជាជនទាំងមូល ដោយបានខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ ហើយសន្យាថា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍប្រកបដោយវិបុលភាពសម្រាប់ប្រជាជននិងប្រទេសកម្ពុជាផងដែរ។

        ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាទទួលបានសមិទ្ធផលជាច្រើនខាងផ្នែកសេដ្ឋកិច្ច វប្បធម៌និងសង្គម ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ