ប្រទេសកូរ៉េទាំង២ដំណើរការកិច្ចចរចាជាន់ខ្ពស់លើកដំបូងក្រោយរយៈពេល២ឆ្នាំ

(VOVWORLD) - នេះជាជំនួបចរចាលើកដំបូង រវាងកូរ៉េទាំង២ភាគ ក្រោយរយៈពេល២ឆ្នាំកន្លងទៅ ហើយត្រូវបានសង្ឃឹមថា ជា ឱកាសដើម្បីកែលំអទំនាក់ទំនងទ្វេភាគី។
ប្រទេសកូរ៉េទាំង២ដំណើរការកិច្ចចរចាជាន់ខ្ពស់លើកដំបូងក្រោយរយៈពេល២ឆ្នាំ - ảnh 1មន្ត្រីនៃប្រទេសទាំង២ចូលរួមជំនួបចរចា (រូបថត៖ Reuters) 

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នាព្រឹកថ្ងៃទី៩ មករា កូរ៉េ ខាងត្បូងនិងស.ប.បកូរ៉េ បានចាប់ផ្ដើមជំនួបចរចាជាន់ខ្ពស់នាវេលាម៉ោង១០ព្រឹក តាមម៉ោងតំបន់ នៅភូមិឈប់បាញ់ Panmumjom។ នេះជាជំនួបចរចាលើកដំបូង រវាងកូរ៉េទាំង២ភាគ ក្រោយរយៈពេល២ឆ្នាំកន្លងទៅ ហើយត្រូវបានសង្ឃឹមថា ជា ឱកាសដើម្បីកែលំអទំនាក់ទំនងទ្វេភាគី។ មុននឹងជំនួបចរចា រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូងលោក Cho Myoung-gyon ប្រធានក្រុមចរចាកូរ៉េខាងត្បូង ឲ្យដឹងថា ជំនួបចរចានឹងផ្តោតសំខាន់ទៅ លើការដែលកូរ៉េខាងជើងចូលរួមមហោស្រពកីឡាសិសិររដូវ PyeongChang ឆ្នាំ២០១៨។ រដ្ឋមន្រ្តីលោក Cho Myoung-gyon សង្កត់ធ្ងន់ថា លោកនឹងខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីប្រែក្លាយអូឡាំពិក PyeongChang ទៅជាពិធី បុណ្យសន្តិភាព ហើយក្លាយទៅជាការបោះជំហានដំបូងសំដៅកែលំអរទំនាក់ទំនងលើឧបទ្វីបកូរ៉េ។

ជំនួបចរចាជាន់ខ្ពស់ពោលខាងលើត្រូវបានភាគីទាំង២យល់ស្របគ្នាក្រោយ ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ទុកចំហការដែលបញ្ជូនក្រុមកីឡា ទៅចូលរួមអូឡាំពិក PyeongChang នាពេលខាងមុខនៅកូរ៉េខាងត្បូង និងការ ដែលខ្សែទូរស័ព្ទក្ដៅរវាងភាគីទាំង២ត្រូវបានបើកឡើងវិញនាសប្ដាហ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ