ប្រទេសចំនួន ១៩៧ អនុម័តលើកិច្ចព្រមព្រៀងថ្មីស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

ប្រទេសចំនួន ១៩៧ អនុម័តលើកិច្ចព្រមព្រៀងថ្មីស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ប្រទេសចំនួន ១៩៧ អនុម័តលើកិច្ចព្រមព្រៀងថ្មីស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VNA)


(VOVworld) – ប្រទេសចំនួន ១៩៧ លើពិភពលោកទើបនឹងអនុម័តលើកិច្ចព្រម
​ព្រៀងថ្មីស្តីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅរដ្ឋធានី Kigali ប្រទេស
 Rwanda។ នេះគឺជាកិច្ចព្រមព្រៀងដែលមានចរិតលក្ខណៈចាប់បង្ខំខាងគតិយុតិ្ត
អំពីការកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោលនិងជាការបោះជំហានសំខាន់មួយក្នុងការ
 ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុរបស់សហគមន៍អន្តរជាតិ។ កិច្ចព្រមព្រៀងនេះ
 ដោយមានការចូលរួមរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកគឺអាមេរិកនិង
 ចិន នឹងបែងចែកបណ្ដាប្រទេសទៅជា ៣ ក្រុមដោយមានដំណាក់កាលខុស ពី
គ្នាសំរាប់ការកាត់បន្ថយឧស្ម័ន្ធ hydro fluorocarbon (HFC) ប្រភេទឧស្ម័ន្ធមួយ
ដែលគ្រោះថ្នាក់ជាង ១ សែនដងបើប្រៀបនឹងឧស្ម័ន្ធកាបូននិច។ ជាលំអិត
បណ្ដាប្រទេសអភិវឌ្ឍន៍ដូចអាមេរិកនិងអឺរ៉ុបបានសន្យាកាត់បន្ថយឧស្ម័ន្ធ HFC
ចំនួន ១០% នាឆ្នាំ ២០១៩ និង ៨៥% នាឆ្នាំ ២០៣៦។ ប្រទេសកំពុងអភិវឌ្ឍន៍នា
នាសន្យារក្សាស្ថិរភាពកំរិតឧស្ម័ន្ធ HFC នាឆ្នាំ ២០២៤ ឬ ឆ្នាំ ២០២៨​ បន្ទាប់នោះ
នឹងកាត់បន្ថយជាជំហានៗ។ តាមមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រអន្តរជាតិ ការកាត់
បន្ថយបរិមាណឧស្ម័ន្ធ HFC នឹងរួមចំណែកដ៏សែនសំខាន់ក្នុងការធ្វើឲ្យល្បឿននៃ
ដំណើរបំរ៉ែបំរួលអាកាសធាតុមានការថយចុះ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ