ប្រទេសជាង ៤០ មាន​បំណង​ចង់ចូលរួម BRICS

(VOVWORLD) - នៅថ្ងៃទី ២០ ខែកក្កដា ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅអាស៊ី និងប្លុក BRICS លោក Anil Sooklal បានឲ្យដឹងថា មានប្រទេសជាង ៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិកក្រុមប្រទេសដែលកំពុងរីកចម្រើន រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
ប្រទេសជាង ៤០ មាន​បំណង​ចង់ចូលរួម BRICS - ảnh 1BRICS មានសមាជិកចំនួន ៥៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ប្រភព៖ The Indian Express

លោក Anil Sooklal បានចេញសេចក្តីប្រកាសនេះ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ លោកបានកត់សម្គាល់ថា ក្រៅពីប្រទេសចំនួន ២២ ដែលបានស្នើសុំចូលរួមជាផ្លូវការនោះ មានប្រទេសមួយចំនួនទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ក្រៅផ្លូវការក្នុងការចូលជាសមាជិក BRICS រួមទាំងប្រទេសធំៗនៅអឌ្ឍគោលខាងត្បូងផងដែរ។

អាហ្រ្វិកខាងត្បូងបច្ចុប្បន្នជាប្រធាន BRICS ត្រូវបានរំពឹងថានឹងរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី ១៥ នៅទីក្រុង Johannesburg នៅថ្ងៃទី ២២-២៤ ខែសីហាខាងមុខ។ ការទទួលសមាជិកថ្មីគឺជាខ្លឹមសារចម្បងនៃរបៀបវារៈក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ