ប្រទេសជាច្រើនកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីក្នុងមួយថ្ងៃនៅកម្រិតខ្ពស់បំផុតតាំងពី មុនមក

(VOVWORLD) - នាថ្ងៃទី១៣ សីហា នេះដែរ រដ្ឋ New South Wales របស់អូស្ត្រាលីបានជូន ដំណឹងពីការរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន៣៩០ នាក់ ដែលជាថ្ងៃមានចំនួន ករណីឆ្លងថ្មីខ្ពស់បំផុតតាំងពីមុនមក។ 

ប្រទេសជាច្រើនកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីក្នុងមួយថ្ងៃនៅកម្រិតខ្ពស់បំផុតតាំងពី មុនមក - ảnh 1បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺកូវីដ ១៩ ទៅកាន់មន្ទីរពេទ្យនៅ Pattani ថៃ។ (រូបថត៖ AFP/VNA)
នាថ្ងៃទី១៣ ខែសីហា ថៃបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ថ្មីចំនួនជាង ២៣.៤០០នាក់ ដែលជាចំនួនករណីឆ្លងក្នុងមួយថ្ងៃដ៏ខ្ពស់បំផុតតាំងពីការផ្ទុះជម្ងឺកូវីដ ១៩ កន្លងមកនេះ។ គិតត្រឹមពេលនេះ ចំនួនករណីឆ្លងកូវីដ ១៩ នៅប្រទេសអាស៊ី អាគ្នេយ៍មួយនេះ បានឡើងដល់ទៅ៨៦៣ពាន់នាក់ ក្នុងនោះករណីស្លាប់ចំនួនជាង ៧១០០នាក់។
នាថ្ងៃទី១៣ សីហា នេះដែរ រដ្ឋ New South Wales របស់អូស្ត្រាលីបានជូន ដំណឹងពីការរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន៣៩០នាក់ ដែលជាថ្ងៃមានចំនួន ករណីឆ្លងថ្មីខ្ពស់បំផុតតាំងពីមុនមក។ មន្ត្រីអូស្ត្រាលីព្រមានថា តួរលេខនេះអាចកើន ឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ ទោះជាអាជ្ញាធររដ្ឋបានអនុវត្តន៍វិធានការបិទខ្ទប់ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ