ប្រទេសជាច្រើនខ្នះខ្នែងដោះស្រាយវិបត្តិការទូតនៅឈូងសមុទ្រពែក្យ

(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan រួមជាមួយសមភាគីបារាំង លោក Emmanuel Macron និងព្រះមហាក្សត្រ Qatar  Sheikh Tamin bin Hamad al Thani បានរៀបចំកិច្ច ប្រជុំត្រីភាគីតាមទូរស័ព្ទដើម្បីពិភាក្សាអំពីវិបត្តិនៅ Qatar។ 
ប្រទេសជាច្រើនខ្នះខ្នែងដោះស្រាយវិបត្តិការទូតនៅឈូងសមុទ្រពែក្យ   - ảnh 1 ប្រទេសជាច្រើនខ្នះខ្នែងដោះស្រាយវិបត្តិការទូតនៅឈូងសមុទ្រពែក្យ  

(VOVworld) – នាថ្ងៃទី ១៦ មិថុនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan រួមជាមួយសមភាគីបារាំង លោក Emmanuel Macron និងព្រះមហាក្សត្រ Qatar  Sheikh Tamin bin Hamad al Thani បានរៀបចំកិច្ច ប្រជុំត្រីភាគីតាមទូរស័ព្ទដើម្បីពិភាក្សាអំពីវិបត្តិនៅ Qatar។ ថ្នាក់ដឹកនាំទាំងបីរូប នេះបានឯកភាពថា៖ ដំណោះស្រាយសំរាប់បញ្ហានេះអាចទទួលបានដោយសន្តិវិធីតែប៉ុណ្ណោះថ្នូរទៅនឹងបទដាក់ទណ្ឌកម្ម។ បន្តរាល់ការខំប្រឹងប្រែងដោះ ស្រាយវិបត្តិការទូតធំបំផុតនៅឈូងសមុទ្រពែក្យនាបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេស ទួរគី លោក Mevlut Cavusoglu ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ី សារអ៊ូឌីត បានជួបជាមួយព្រះមហាក្សត្រប្រទេសម្ចាស់ផ្ទះ Shalman នាថ្ងៃទី ១៦ មិថុនា។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson គ្រោង នឹងបន្តបន្ធូស្រាលភាពតានតឹងនៅមជ្ឈឹមបូព៌ារតាមរយៈបណ្ដាជំនួបផ្ទាល់ក៏ដូច ជាការចរចារតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ឈូងសមុទ្រពែក្យ។ រីឯ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសារអ៊ូឌីត លោក Adel al-Jubeir បានឲ្យដឹងថា៖ ប្រទេសនេះ សហព័ន្ធអេមីរេតអារ៉ាប់រួម  និង Bahrain កំពុងរៀបចំបញ្ជីរាយនាម «ប្តឹងតវ៉ា»ដែល Doha ត្រូវដោះស្រាយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ