ប្រទេសជាច្រើនចេញសេចក្តីសម្រេចស្តីពីបញ្ហាជនអន្តោប្រវេសន៍


ប្រទេសជាច្រើនចេញសេចក្តីសម្រេចស្តីពីបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
ប្រទេសជាច្រើនចេញសេចក្តីសម្រេចស្តីពីបញ្ហាជនអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ កញ្ញា អធិការបតីអាលល្លឺម៉ង់ លោកស្រី Angela Merkel
បានស្វាគមន៍ផែនការនៃប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker
ស្តីពីការរៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍ នៅប្រទេសជាសមា
ជិក EU នានាដែលកំពុងប្រឈមមុខនឹងស្ថានភាពហួសកំរិត  ហើយសង្កត់ធ្ងន់ថា
៖ នេះគឺជាជំហានសំខាន់ដំបូងសំដៅដោះស្រាយភាពតានតឹង សំរាប់វិបត្តិអន្តោ
ប្រវេសន៍នាបច្ចុប្បន្ន។ តាមគំរោង នាថ្ងៃទី ៩ ញ្ញា លោក Juncker នឹងប្រកាសផែន
ការបែងចែកចំនួនកំរិតការរៀបចំលំនៅដ្ឋានឡើងវិញសំរាប់​ជន អន្តោប្រវេសន៍
ចំនួន ១២០ ម៉ឹន នាក់នៅអ៊ីតាលី ហុងគ្រី និងក្រិក។ តាមនោះ អាល្លឺម៉ង់នឹងទទួល
 ២៦,២% បរិមាណជនអន្តោប្រវេសន៍នេះ បារាំង - ២០% និង អេស្ប៉ាញ់ - ១២,៤%
។ នាថ្ងៃដដែល រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama
បានប្រកាសថា៖ គេកំពុងពិនិត្យមើលវិធានការជាក់ស្តែង ដើម្បីជួយឧបត្ថម្ភ
បណ្ដាប្រទេសអឺរ៉ុបដោះស្រាយវិបត្តិអន្តោប្រវេសន៍នេះយ៉ាង ឆាប់រហ័ស៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ