ប្រទេសជាច្រើនប្រឆាំងជំទាស់អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) បានជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពី អ.ស.ប. និងប្រទេសជាច្រើន លើពិភពលោកក្នុងនោះមាន រុស្ស៊ី បារាំង អាល្លឺម៉ង់និងអង់គ្លេស។ 
ប្រទេសជាច្រើនប្រឆាំងជំទាស់អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 នាយករដ្ឋមន្ត្រី បែលស្សីក លោក Charles Michel 

ការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) បានប្រឈមមុនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពី អ.ស.ប. និងប្រទេសជាច្រើន លើពិភពលោកក្នុងនោះមាន រុស្ស៊ី បារាំង អាល្លឺម៉ង់និងអង់គ្លេស។ ក្រសួងការ បរទេសអាល្លឺម៉ង់បានចេញសេចក្តីប្រកាសដែលលើកច្បាស់ថា៖ អាល្លឺម៉ង់នឹងបន្ត រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឆ្នាំ ២០១៥ ។ រីឯ នាយករដ្ឋមន្ត្រី បែលស្សីក លោក Charles Michel បានសម្តែងការអស់សង្ឃឹមដ៏ជ្រៀងជ្រៅចំពោះសេចក្តីសម្រេចរបស់អាមេរិក ហើយអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) និងបណ្ដាដៃគូអន្តរជាតិបន្តរក្សាកិច្ចសន្យាជាមួយអ៊ីរ៉ង់ ហើយអ៊ីរ៉ង់គប្បីបន្ត ប្រតិបត្តិតាម JCPOA។ តាមអ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគី លោក Ibrahim Kalin បានវាយតំលៃថា៖ ទង្វើរបស់អាមេរិកនឹងបណ្ដាលឲ្យមានស្ថានភាពអស្ថិរភាពនិងជំលោះថ្មី។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក  Hassan Rouhani បានឲ្យដឹងថា៖ ប្រទេសនេះអាចបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើ បណ្ដាផលប្រយោជន៍របស់អ៊ីរ៉ង់ជាមួយភាគីទាក់ទិននានាត្រូវបានធានា។ ប៉ុន្តែ លោកក៏បានប្រកាសថា៖ ប្រសិនបើ លក្ខ័ណ្ឌពោលខាងលើមិនត្រូវបាន ឆ្លើយតប អ៊ីរ៉ង់នឹងចាប់ផ្តើមសកម្មភាពចម្រាញ់សារធាតុ uranium ឡើងវិញក្នុងកំរិតធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ