ប្រទេសជាច្រើនអំពាវនាវឱ្យមាន” សាមគ្គីភាពថ្មី” ក្នុងអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយផលវិបាកដោយសារជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នាថ្ងៃទី ៩ ខែតុលា តំណាងប្រទេសនិងក្រុមប្រទេសនានាបានចូលរួម កិច្ចពិភាក្សាប្រចាំឆ្នាំរបស់គណៈកម្មាធិការទី ៣ (គណៈកម្មាធិការសង្គម មនុស្សធម៌ និងវប្បធម៌) នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការដោះស្រាយផលវិបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។
បុគ្គលិកពេទ្យពិនិត្យស្ថានភាពអ្នកជម្ងឺ COVID-១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងហ្សាការតា (រូបថត៖ AFP / VNA) |
នៅក្នុងកិច្ចពិភាក្សានេះតំណាងនៃប្រទេសមួយចំនួនបានសង្កត់ធ្ងន់ថាជំងឺរាតត្បាតបានធ្វើឲ្យស្ថានភាពវិសមភាពនាបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។ តំណាងរបស់ Nicaragua បានតាងនាមឲ្យប្រព័ន្ធសមាហរណកម្មអាមេរិកកណ្តាល (CAIS) បានអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នា នៅពេលមានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ក៏ដូចជា បច្ចេកវិទ្យាវេជ្ជសាស្ត្រផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ចំណែកតំណាងម៉ុងហ្គោលី ដែលតំណាងឱ្យក្រុម ៧៧ និងចិនបានចាត់ទុកថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាការសាកល្បងដ៏ធំធេងបំផុត ដែលយើងត្រូវប្រឈមមុខ ក្រៅពីការបង្កឲ្យកើតមានបញ្ហាសិទ្ធិមនុស្សជាច្រើននោះ ជំងឺរាតត្បាតក៏បណ្ដាលឲ្យមានបញ្ហាប្រឈមដែលមិនធ្លាប់មានចំពោះការអភិវឌ្ឍន៍ដែលរារាំងវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕