ប្រទេសជប៉ុននិង រុស្ស៊ីមានភាពតានតឹងឡើងវិញពាក់ព័ន្ធនឹងតំបន់កោះដែលមានជម្លោះ

(VOVWORLD) -  រដ្ឋាភិបាលជប៉ុននាពេលថ្មីៗនេះ បានសម្តែងការប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុង ដែនទឹកសមុទ្រជិតប្រជុំកោះមានជម្លោះជាមួយជប៉ុន ដែលទីក្រុងតូក្យូហៅថាដែនដីភាគខាងជើង ខណៈដែលទីក្រុងម៉ូស្គូបានហៅថាកោះ Kurils ខាងត្បូង។
ប្រទេសជប៉ុននិង រុស្ស៊ីមានភាពតានតឹងឡើងវិញពាក់ព័ន្ធនឹងតំបន់កោះដែលមានជម្លោះ - ảnh 1 ប្រជុំកោះតំបន់ដែនដីភាគខាងជើង/ត្បូង Kuril ដែលមានជម្លោះរវាងជប៉ុននិងរុស្ស៊ី

មុននេះ ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២ មេសាបានទទួលសេចក្តីជូនដំណឹងមកពីទីក្រុងមូស្គូថា កងទ័ពរុស្ស៊ីនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកជិតកោះ Kunashiri ដែលរុស្ស៊ីហៅថា Kunashir ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១២ ខែមេសា។ ភ្លាមមួយរំពេច រដ្ឋាភិបាលជប៉ុនបានបញ្ជូនកំណត់ទូតប្រឆាំងជំទាស់ទៅក្រសួងការបរទេសរុស្ស៊ីតាមរយៈស្ថានទូតប៉ុនប្រចាំនៅទីក្រុងមូស្គូ ។  រដ្ឋាភិបានឲ្យដឹងថាទង្វើរនេះរបស់រុស្ស៊ីគឺគ្មានសមហេតុសមផលជាមួយ គោលជំហររបស់ទីក្រុងតូក្យូស្តីពីបញ្ហាដែនដីភាគខាងជើងទេ ហើយវាមិនអាចទទួលយកបានទាំងស្រុងនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ