ប្រទេសឈូងសមុទ្រពែក្សអាចបង្កើនសំណូមពរចំពោះកាតា

(VOVWORLD) - ក្នុងអត្ថបទជាច្រើននៅ លើគេហទំព័រណ៍សង្គម Twitter របស់ខ្លួន លោក Qahtani បានសំណូមពរឲ្យ កាតាកែប្រែគោលនយោ បាយអមិត្តរបស់ខ្លួន ដែលត្រូវបានអនុម័តចាប់ពីពេល ដែលអតីតព្រះមហាក្សត្រកាតា Hamad bin Khalifa Al Thani អនុវត្តការផ្ដួលរលំប្រឆាំងនឹងឪពុករបស់លោកកាលពីឆ្នាំ១៩៩៥។
ប្រទេសឈូងសមុទ្រពែក្សអាចបង្កើនសំណូមពរចំពោះកាតា - ảnh 1 (រូបថត៖Sputnik International)

(VOVworld) - នាថ្ងៃទី១៨ កក្កដា លោក Saud Al-Qahtani ទីប្រឹក្សាមួយរូបរបស់ រាជវង្សានុវង្សអារ៉ាប់ បានឲ្យដឹងថា កាតាគប្បីពិចារណាលើសំណូមពរទាំង១៣ របស់ប្រទេសអារ៉ាប់ទាំង៤នៅឈូងសមុទ្រពែក្ស ព្រមទាំងព្រមានថា បរិមាណ សំណូមពរនេះអាចបន្តកើនឡើង ជាពិសេសគឺក្រោយពីចេតនាអាក្រក់របស់ Doha ត្រូវបានបង្ហាញឲ្យឃើញនៅលើទូទាំងពិភពលោក។ ក្នុងអត្ថបទជាច្រើននៅ លើគេហទំព័រណ៍សង្គម Twitter របស់ខ្លួន លោក Qahtani បានសំណូមពរឲ្យ កាតាកែប្រែគោលនយោបាយអមិត្តរបស់ខ្លួន ដែលត្រូវបានអនុម័តចាប់ពីពេល ដែលអតីតព្រះមហាក្សត្រកាតា Hamad bin Khalifa Al Thani អនុវត្តការផ្ដួល រលំប្រឆាំងនឹងឪពុករបស់លោកកាលពីឆ្នាំ១៩៩៥។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រដ្ឋមន្រ្តីការពារជាតិកាតា Khalid bin Mohammad al-Attiyah នាថ្ងៃទី១៨ កក្កដា ប្រកាសថា គ្មានប្រទេសណាមួយ មានសិទ្ធិអំពាវនាវឲ្យបិទទ្វារមូលដ្ឋានសឹករបស់ទួរគីនៅដែនដីកាតានោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ