ប្រទេសថៃ៖ គណៈរដ្ឋមន្រ្តីថ្មីឡើងស្បថចូលកាន់តំណែង
(VOVWORLD) -គណៈរដ្ឋមន្រ្តីថ្មីរបស់ថៃមានអាសនៈចំនួន ៣៩ ដោយមានសមាជិកចំនួន ៣៦ រូប ដែលក្នុងនោះ លោក Prayut ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ។
គណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ |
នារសៀលថ្ងៃទី ១៦ ខែកក្កដា សមាជិក សមាជិការ គណៈរដ្ឋមន្រ្តីថ្មីនៃរាជរដ្ឋាភិបាលថៃ ដែលនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha ធ្វើជាប្រមុខ បានឡើងស្បថចូលកាន់ដំណែងនៅចំពោះព្រះភក្តិ មហាក្សត្រ Maha Vajiralongkorn ដោយបញ្ចប់ដំណើរការបង្កើតរាជរដ្ឋាភិបាលស៊ីវិល ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី ២៤ ខែមិនា។ គណៈរដ្ឋមន្រ្តីថ្មីរបស់ថៃមានអាសនៈចំនួន ៣៩ ដោយមានសមាជិកចំនួន ៣៦ រូប ដែលក្នុងនោះ លោក Prayut ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក Jurin Laksanavisit ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក Anutin Charnveerakul នៃគណបក្សប្រជាធិបតេយ្យជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាល។ បណ្ដារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្ដើមធ្វើការជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែកក្កដា។
យោងតាមរដ្ឋធម្មនុញ្ញថៃបានចែងថា ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពេលចូលកាន់តំណែង រាជរដ្ឋាភិបាលនឹងត្រូវបង្ហាញកម្មវិធីគោលនយោបាយចំពោះរដ្ឋសភា តម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិក្នុងរយៈពេល ៤ ឆ្នាំ ខាមងុខ។ រាជរដ្ឋាភិបាលថ្មីនឹងផ្ដោតសំខាន់លើការអនុវត្តន៍រាល់វិធានការ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គមនា បច្ចុប្បន្ននិងកែលម្អគុណភាពនៃជីវភាពរស់នៅជូនប្រជាជន៕