ប្រទេសនិងតំបន់ដែនដីចំនួន៣០ ចូលរួមការតាំងពិព័រណ៌ Vietnam Medi-Pharm ២០២៤
(VOVWORLD) - “ការតាំងពិព័រណ៍អន្តរជាតិផ្នែកវេជ្ជសាស្ត្រវៀតណាមលើកទី៣១- VIETNAM MEDI-PHARM ២០២៤” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូលវេជ្ជសាស្ត្រវៀតណាម (VIMEDIMEX VN) និងក្រុមហ៊ុនភាគហ៊ុនតាំងពិព៍រណ៌និងផ្សព្វផ្សាយវៀតណា (VIETFAIR) សហការរៀបចំឡើង។
រូបថតផ្តល់ដោយគណៈរៀបចំ VIETNAM MEDI-PHARM ២០២៤ |
VIETNAM MEDI-PHARM ២០២៤ មានស្តង់ជាង ៥០០។ អង្គភាពចំនួន ៣៥០ នឹងឧទ្ទេសនាមផលិតផល និងសេវាកម្មទំនើបបំផុតរបស់សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឈានមុខគេក្នុងវិស័យវេជ្ជសាស្ត្រ មកពីប្រទេសនិងតំបន់ដែនដីជាង៣០។ ពិព័រណ៍ឆ្នាំនេះនឹងពង្រីកវិស័យតាំងបង្ហាញអំពីប្រធានបទវេជ្ជសាស្ត្រឆ្លាតវៃ ឧបករណ៍ពិសោធន៍និងវិភាគនៅវៀតណាម ម៉ាស៊ីននិងបច្ចេកវិទ្យាផលិតឱសថនៅវៀតណាម។ ក្នុងអំឡុងពេលប្រព្រឹត្តទៅពិព័រណ៍នេះ ក៏មានកម្មវិធីតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចក្នុងស្រុក និងបរទេស វេទិកា សន្និសីទ និងសិក្ខាសាលាក្នុងវិស័យវេជ្ជសាស្ត្រផងដែរ៕