ប្រទេសនិងតំបន់ដែនដីទាំង១៨ចូលរួមវេទិកាកំណែទម្រង់ការក្ស័យធននៅអាស៊ី

(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ តុលាការប្រជាជនកំពូលបាន
 រួមសហការជាមួយសម្ព័ន្ធសមាគមអាជ្ញាកណ្តាលអន្តរជាតិនិងក្រុមធនាគារពិភពលោក
  រៀបចំវេទិកាកំណែទម្រង់ការក្ស័យធននៅអាស៊ីលើកទី១០(FAIR 10) ក្រោមប្រធាន
បទ “ស្តារស្ថិរភាព”។ វេទិកាកំណែទម្រង់ការក្ស័យធននៅអាស៊ីលើកទី១០ទាក់ទាញ
ការចូលរួមរបស់តំណាងជាង១០០នាក់មកពីប្រទេសនិងតំបន់ដែនដីលើទូទាំងពិភព
លោកទាំង១៨។​ប្រធានបទនៃវេទិកានេះបានសរឲ្យឃើញសារៈសំខាន់នៃ កំណែ
ទម្រង់ការក្ស័យធនចំពោះការស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ចូលរួមក្នុងវេទិកានេះ
តំណាងនានាបានពិភាគ្សាអំពីប្រធានបទតូចៗមួយចំនួន ព្រមទាំងផ្លាស់ប្តូរយោបល់
អំពីការអភិវឌ្ឍន៍របស់ប្រព័ន្ធក្ស័យធនប្រើប្រាស់ ក្ស័យធនសហគ្រាសធុនតូចនិង
 មធ្យមនៅអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ