ប្រទេសនានានៅជុំវិញពិភពលោកពង្រឹងវិធានការបង្ការជំងឺរាតត្បាត
(VOVWORLD) - នាថ្ងៃទី ៣ ខែមិនា ប្រទេសជាច្រើននៅជុំវិញពិភពលោក បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីការពារការរីករាលដាលនៃជំងឺ ក៏ដូចជាស្វែងរកមធ្យោបាយដើម្បីជួយឧបត្ថម្ភដល់មណ្ឌលសុខាភិបាលនិងអាជីវកម្មក្នុងស្រុកនាគ្រាលំបាកនេះ។
ជុំវិញពិភពលោកពង្រឹងវិធានការបង្ការជំងឺរាតត្បាត |
នៅអឺរ៉ុប មជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺរាតត្បាតអឺរ៉ុប (ECDC) បានបង្កើនកម្រិតព្រមាន នៃការឆ្លងវីរុស SARS-CoV-2 នៅសហ ភាពអឺរ៉ុប (EU) ពីកម្រិតមធ្យម ដល់កម្រិតខ្ពស់ ពោលគឺ EU បានប្រមូលប្រភពធនធានទាំងអស់ ដើម្បីទប់ ទល់នឹងជំងឺរាត្បាត។
នៅថ្ងៃដដែល រដ្ឋាភិបាលអង់គ្លេសបានប្រកាសផែនការ ឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ខណៈពេលដែលចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅក្នុងប្រទេសនេះ ឈានដល់ ៣៩ នាក់។ តាមនោះ អាជ្ញាធរនិងប្រជាជនត្រូវត្រៀមជាស្រេចនូវវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាក៏ដូចជា ធានានូវថ្នាំបម្រុងចាំបាច់។
ចំណែកឯនៅបារាំង សាលារៀនប្រហែល ១២០ កន្លែងស្ថិតក្នុងតំបន់ដែលផ្ទុកវីរុស SARS-CoV-2 ត្រូវបានបិទ។ បារាំងក៏បានសម្រេចចិត្ត លុបចោលរាល់ការធ្វើដំណើររបស់និស្សិតទៅកាន់បរទេស និងបាន ហាមឃាត់រាល់ការប្រមូលផ្តុំមនុស្សជាង ៥០០០ នាក់ នៅកន្លែងតែមួយ។
នៅទ្វីបអាស៊ីវិញ ក្នុងថ្ងៃដដែល ប្រទេសជាច្រើនក៏បានប្រកាសពីវិធានការណ៍នានា ដើម្បីការពារការរីករាល ដាលរបស់ Covid-19 ដែលកំពុងបង្ហាញសញ្ញាកើនឡើងយ៉ាងឆាប់រហ័សពាសពេញពិភពលោក។ ក្រសួងសុខា ភិបាលឥណ្ឌាបានណែនាំអោយផ្អាករាល់ការផ្តល់ទិដ្ឋាការធម្មតានិងទិដ្ឋាការអេឡិចត្រូនិច ដែលចេញមុនថ្ងៃទី ៣ ខែមិនា សម្រាប់ពលរដ្ឋអ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូងនិងជប៉ុន៕