ប្រទេសនានាបន្តណែនាំពលរដ្ឋឱ្យចាកចេញពីលីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ៤ ខែសីហា ទីប្រឹក្សារងនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jonathan Finer បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងអំពាវនាវឱ្យពលរដ្ឋចាកចេញពីប្រទេសលីបង់ ហើយកំពុងដាក់ពង្រាយសមត្ថភាពយោធាបន្ថែមទៀតនៅមជ្ឈិមបូព៌ា ដូចជាវិធានការការពារអ៊ីស្រាអែល។

ប្រទេសនានាបន្តណែនាំពលរដ្ឋឱ្យចាកចេញពីលីបង់ អ៊ីរ៉ង់ និងអ៊ីស្រាអែល - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុង Kafr Kila ប្រទេសលីបង់ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងបរិបទ នៃភាពតានតឹងក្នុងតំបន់កើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីមេដឹកនាំនយោបាយនៃចលនាអីស្លាមហាម៉ាសគឺលោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដា។ មនុនេះមួយថ្ងៃ អ៊ីស្រាអែលបានប្រកាសពីការវាយប្រហារផ្លូវអាកាសនៅក្នុងរដ្ឋធានីបេរូតប្រទេសលីបង់ ដោយបានសម្លាប់លោក Fuad Shukr មេបញ្ជាការយោធាជាន់ខ្ពស់នៃកម្លាំងហេសបូឡា។

ប្រទេសជាច្រើនបានណែនាំពលរដ្ឋឱ្យចាកចេញពីតំបន់នោះ។ កាលពីថ្ងៃទី៤ ខែសីហា បារាំងបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ជាបណ្ដោះអាសន្ន ដោយព្រមានថា ដែនអាកាស និងអាកាសយានដ្ឋាននានាក្នុងប្រទេសអ៊ីរ៉ង់អាចនឹងបិទ ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះនៅក្នុងតំបន់។ នៅថ្ងៃដដែលនោះ ថ្ងៃទី៤ ខែសីហា អារ៉ាប៊ីសាអូឌីតក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ជាបន្ទាន់។ ដូចគ្នានេះដែរ កូរ៉េខាងត្បូងក៏អំពាវនាវឲ្យពលរដ្ឋរបស់ខ្លួននៅលីបង់ និងអ៊ីស្រាអែលចាកចេញពីប្រទេសទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ