ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះគំរូរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ថ្លែងក្នុងនាមជាវាគ្មិនស្នូលក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ 

កាលពីថ្ងៃទី ២៤ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃ សម័យប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) ស្តីពី សកម្មភាពអភិវឌ្ឍន៍ បានប្រារព្ធឡើងកិច្ចសន្ទនារវាងបណ្ដាប្រទេសជាមួយអ្នកសម្រប សម្រួលអចិន្រ្តៃយ៍ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅបណ្ដាប្រទេស (UNCT) ដើម្បីពិភាក្សាអំពីមេរៀនបទពិសោធន៍របស់ប្រទេសនានាក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះគំរូរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)
ថ្លែងក្នុងនាមជាវាគ្មិនស្នូលក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នឹងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ប្រជាពលរដ្ឋគួរតែត្រូវបានចាត់ទុកជា មជ្ឈភាពក្នុងគ្រប់គោលនយោបាយ កម្មវិធី និងគោលដៅទាំងអស់ ហើយពង្រឹង ក្របខ័ណ្ឌនិងស្ថាប័នច្បាប់ជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យធានា ប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ និរន្តរភាព និងស្ថិរភាពសម្រាប់ប្រព័ន្ធអភិវឌ្ឍន៍របស់ អង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលអចិន្រ្តៃយ៍ ដើម្បីអាចបំពេញមុខងារ របស់ខ្លួនបានយ៉ាងពេញលេញ។
ថ្លែងមតិក្នុងជំនួបនេះ អ្នកសម្របសម្រួលអចិន្រ្តៃយ៍អង្គការសហប្រជាជាតិប្រចាំ នៅវៀតណាមលោកស្រី Pauline Tamesis តំណាងទីភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិ និងប្រទេសជាច្រើនបានវាយតំលៃខ្ពស់ចំពោះគំរូរបស់វៀតណាម និង តួនាទីដឹកនាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយបានចាត់ទុកថា វៀតណាមគឺជាមេរៀនដ៏ជោគជ័យមួយ ក្នុងការសម្រប សម្រួលប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេស និងអង្គការសហប្រជាជាតិ ជា ពិសេសក្នុងការសម្របសម្រួលជំនួយអភិវឌ្ឍន៍ និងការកៀរគរហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ