ប្រទេសបារាំង៖ គ្រោះថ្នាក់ផ្លូវដែក បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​និងរង​របួស​ជាច្រើននាក់

(VOVWORLD) -តាមការស៊ើបអង្កេតជាបឋមបានឲ្យដឹងថា រថយន្តនេះបានគាំងម៉ាស៊ីននៅកណ្តាលផ្លូវដែក ហើយបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏មហន្តរាយនេះកើតឡើង។មានស្ត្រីម្នាក់និងកុមារចំនួនបីនាក់នៅលើរថយន្តត្រូវបានស្លាប់ និងបួននាក់ផ្សេងទៀតត្រូវរងរបួស។

មានមនុស្សយ៉ាងហោចណាស់ ៤ នាក់ ត្រូវស្លាប់ និង ច្រើននាក់ផ្សេងទៀតត្រូវរងរបួស ខណៈដែលរថភ្លើង ១ គ្រឿងបានបុកទៅលើរថយន្តមួយគ្រឿងទៀតនៅតាមផ្លូវដែកឆ្លងកាត់មួយ នៅតំបន់រដ្ឋបាល Marne ប៉េកឦសាននៃប្រទេសបារាំង។ យោងតាមស្ថានីយ៍វិទ្យុអ៊ឺរ៉ុប ១ បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតមានឡើងនារសៀលថ្ងៃទី ១៥ ខែកក្កដា ចំនឹងពេលវេលាដែលរថយន្តមួយគ្រឿងកំពុងឆ្លងកាត់ចំណុចប្រសព្វនៅ Avenay-Val-d'Or (មានរបាំងសន្តិសុខ)។ តាមការស៊ើបអង្កេតជាបឋមបានឲ្យដឹងថា រថយន្តនេះបានគាំងម៉ាស៊ីននៅកណ្តាលផ្លូវដែក ហើយបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏មហន្តរាយនេះកើតឡើង។មានស្ត្រីម្នាក់និងកុមារចំនួនបីនាក់នៅលើរថយន្តត្រូវបានស្លាប់ និងបួននាក់ផ្សេងទៀតត្រូវរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ