ប្រទេសវៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជិត ១៩ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែកន្លងមក ដើមទុនដែលបានចុះបញ្ជីថ្មី កែសំរួលនិងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេស សម្រេចបាន ១៨,៨២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៣,១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩។
ប្រទេសវៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជិត ១៩ ពាន់លានដុល្លារអាមេរិក - ảnh 1 ខ្សែសង្វាក់ផលិតកម្មបន្ទះអេឡិចត្រូនិចនៅក្រុមហ៊ុន Nexcon Vietnam ដែលវិនិយោគដោយកូរ៉េខាងត្បូងនៅខេត្ត Bac Ninh ។ រូបថត៖ TTXVN)

យោងតាមនោះ មានគម្រោងថ្មីចំនួន ១.៦២០ ត្រូវបានផ្តល់អាជ្ញាប័ណ្ណចុះឈ្មោះការវិនិយោគដើមទុនសរុបសម្រេចបានទឹកប្រាក់ចំនួន ៩,៤៦ ពាន់លានដុល្លារអាមេរិក។

ដោយឡែកនៅខែកក្កដា ឆ្នាំ ២០២០ ទូទាំងប្រទេសបានទាក់ទាញដើមទុនចុះបញ្ជីថ្មី កែសំរួល និងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេស ចំនួន ៣,១៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ៧៩,៨% ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ដែលស្រូបយកអត្រាចំនួន ១៦,៧% នៃទុនវិនិយោគសរុបដែលបានទាក់ទាញក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ