ប្រទេសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត

(VOVWORLD) -  អញ្ជើញថ្លែងមតិនៅសម័យប្រជុំប្រចាំរបស់រដ្ឋាភិបាល នាថ្ងៃទី ៩ ខែមិនា នៅទីក្រុងហាណូយ ស្តីពីការបង្ការនិងទប់ស្កាត់ការរាតត្បាត Covid-19 នោះ  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារដែលថា វៀតណាមមានគ្រប់សមត្ថភាព  គ្រប់ប្រភពកម្លាំង ស្មារតីមោះមុតនិងបទពិសោធន៍ ដើម្បីគ្រប់គ្រង ជំងឹរាតត្បាត Covid-19។

ប្រទេសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានក្រើនរំលឹកប្រជាជន គួរតែនឹងនរចិត្ត  កុំតក់ស្លុតនិងកុំបារម្ភអោយសោះ ព្រោះរដ្ឋាភិបាលបានត្រៀមជាស្រេច សម្រាប់គ្រប់ស្ថានភាពនៃការរាតត្បាតនេះ។ ភស្ដុ តាងគឺថា ទោះបីមានអ្នកឆ្លង Covid-19 ចំនួន ៣០នាក់ក៏ដោយ ប៉ុន្តែយើងបានព្យាបាលជាសះស្បើយសម្រាប់មនុស្ស ១៦ នាក់ ក្នុងនោះមានអ្នកជំងឺមកពីទីក្រុង Wuhan (ប្រទេសចិន) ផងដែរ។

លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រឆាំងនឹងសត្រូវអញ្ចឹង។ រដ្ឋាភិបាលតែងតែក្តាប់ជាប់គ្រប់ស្ថានការណ៍ជាបន្ទាន់ ដោយមានផែនការនិងសេណារីយ៉ូសកម្ម ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលមូលដ្ឋាន ជាមួយគណៈកម្មា ធិការជាតិដឹកនាំការបង្ការ ប្រយុទ្ធនឹងការរាតត្បាត   ពោលគឺ ត្រៀមជាស្រេច លះបង់ប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពប្រជាជនបានល្អបំផុត។ សូមជម្រាបថា ប្រទេសវៀតណាមមានគ្រប់សមត្ថភាព គ្រប់ប្រភពធនធាន ស្មារតីមោះមុតនិងបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺ ដោយអះអាងថា សុខភាពរបស់ប្រជាជនគឺសំខាន់បំផុត”។

ប្រទេសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP)

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយក្រសួង ស្ថាប័ននានា ត្រូវរៀបចំផែនការឱ្យបានល្អដើម្បីធានាថា ក្នុងកាលៈទេសៈណា ក៏អាចចាត់ចែងបានដែរ។  ម្យ៉ាងវិញទៀត ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ត្រូវផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា តម្លាភាពនិងត្រឹមត្រូវ។ ទន្ទឹមជាមួយគ្នានោះ ចាត់ការអោយបានជាដាច់ខាត នូវព័ត៌មានមិនពិតនិងការបំភាន់បង្កឱ្យមានផលវិបាកដល់សង្គម។ ជាពិសេស ត្រូវធានាបាននូវទំនិញប្រើប្រាស់ចាំបាច់ ក្នុងនោះផ្តោតសំខាន់លើចំណីអាហារ ថ្នាំសង្កូវនិងមធ្យោបាយផ្សេងៗទៀត ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជន។

លោកនាយករដ្ឋមន្រ្តីក៏បានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធជាមួយជំងឺរាតត្បាត ស្តីពីការមិនរៀបចំការប្រជុំ ដែលមិនចាំបាច់។ យល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតិឱ្យចេញ សម្រេចចិត្តដើម្បីកំណត់ការផ្តល់អាជ្ញាប័ណ្ណនាំចេញសម្រាប់ម៉ាសវេជ្ជសាស្រ្ត ក្នុងដំណើការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទាក់ទងនឹងសន្និសីទការបរទេសសំខាន់ៗ លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងការបរទេសពិចារណានិងរាយការណ៍ជម្រាបជូននាយករដ្ឋមន្រ្តី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ