ប្រទេសសឹង្ហបូរី និងឥណ្ឌូនេស៊ី គាំទ្រតួនាទីរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយ

(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា ក្រសួងការបរទេសសឹង្ហបូរីបានឲ្យដឹងថាប្រទេសនេះនិងឥណ្ឌូនេស៊ី បានគាំទ្រយ៉ាងខ្លាំងចំពោះសំណើនេះ ដើម្បីរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយនៅកម្រិតថ្នាក់រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សំដៅជួយប្រទេសមីយ៉ាន់ម៉ាដោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ។
ប្រទេសសឹង្ហបូរី និងឥណ្ឌូនេស៊ី គាំទ្រតួនាទីរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិនយោបាយ - ảnh 1ទាហានបានយាមនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ ( រូបថត៖ THX / TTXVN)

យោងតាមក្រសួងការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេស លោក Vivian Balakrishnan និងសមភាគីឥណ្ឌូណេស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ លោកស្រី Retno Marsudi នៅក្នុងអំឡុងកិច្ចពិភាក្សានោះ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសំណើនេះ ដើម្បីកោះប្រជុំឱ្យបានឆាប់ៗតាមការដែលអាចធ្វើទៅបាននូវកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សាគ្នាអំពីមីយ៉ាន់ម៉ាក្នុងគោលបំណងជំរុញការផ្លាស់ប្តូរទស្សនៈមានលក្ខណៈស្ថាបនានិងកំណត់នូវដំណោះស្រាយយ៉ាងវិជ្ជមានសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១៧ ខែមករា លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីបានទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ ដែលជាប្រធានប្តូរវេនអាស៊ាននិងបានជួបពិភាក្សាជាមួយព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah។ ថ្នាក់ ដឹកនាំប៊្រុយណេក៏បានសម្តែងការគាំទ្រចំពោះសំណើនេះ ដើម្បីរៀបចំកិច្ចប្រជុំ  អាស៊ានមួយជាបន្ទាន់ស្តីពីមីយ៉ាន់ម៉ា។ រីឯប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានស្នើឱ្យរៀបចំកិច្ចប្រជុំពិសេសរបស់អាស៊ាន ក្នុងកិច្ចពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ក្នុងឱកាសមកបំពេញ ទស្សនកិច្ចនៅទីក្រុងហ្សាការតានៅដើមខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ