ប្រទេសអង់គ្លេសធ្វើបច្ចុប្បន្នភាពដំណើរការស៊ើបអង្កេតសំណុំរឿងចារបុរស Skripal នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ៦ ខែកញ្ញា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា ប្រទេសនេះបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនូវភស្តុតាង ដែលពាក់ព័ន្ធនឹងការបំពុលអតីតចារបុរសរុស្ស៊ី Sergei Skripal និងកូនស្រី Yulia របស់លោក នៅទីក្រុង Salisbury (អង់គ្លេស) កាលពីខែមីនាកន្លងទៅ។
ប្រទេសអង់គ្លេសធ្វើបច្ចុប្បន្នភាពដំណើរការស៊ើបអង្កេតសំណុំរឿងចារបុរស Skripal នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1 អតីតសចារបុរសរុស្ស៊ី Sergei Skripal និងកូនស្រី Yulia របស់លោក

ពាក់ព័ន្ធនឹងករណីនេះនាថ្ងៃទី៥ខែកញ្ញា ព្រះរាជអាជ្ញា អង់គ្លេស បានជូនដំណឹង ថាមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ពលរដ្ឋរុស្ស៊ី ២នាក់គឺ លោក Alexander Petrov និង លោក Ruslan Boshirov ពីបទប៉ុនប៉ងធ្វើឃាតអតីត ចារបុរសរុស្ស៊ីនិងកូនស្រីរបស់លោកនៅប្រទេសអង់គ្លេស។ នាបច្ចុប្បន្ន ទីក្រុង ឡុងដ៍ បានចេញដីកាចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះនៅទូទាំងអឺរ៉ុប។ ក្នុងសេចក្តីប្រកាសមួយក្រសួងការបរទេសរុស្ស៊ីបានអះអាងថាបុរសពីរនាក់ដូចពោលខាងលើនោះ "គ្មានអត្ថន័យអីសោះ" សម្រាប់ប្រទេសរុស្ស៊ី ព្រមទាំង សង្កត់ ធ្ងន់ថាការស៊ើបអង្កេតលើសំណុំរឿងដូចជាការបំពុលអតីតចារបុរស Skripal និងកូនស្រីរបស់លោក គឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និង វិភាគយ៉ាងម៉ត់ចត់ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវប្រទេស អង់គ្លេសសហការក្នុងការស៊ើបអង្កេតករណីនេះជំនួសឱ្យការប្រើអំណាចគ្រប់ គ្រងព័ត៌មានទាំងស្រុងនិងនាំចេញនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ