ប្រទេសអ៊ីតាលីធានាសន្តិសុខជា​អតិបរមាសម្រាប់កិច្ចប្រជុំកំពូល G៧

(VOVWORLD) - វិធានការសន្តិសុខដ៏តឹងរ៉ឹងបំផុតកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីតាលីនៅមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភីវឌ្ឍន៍ (G៧) ដែលបានប្រព្រឹត្តទៅនៅតំបន់ Apulia ចាប់ពីថ្ងៃទី ១៣-១៥ ខែមិថុនា។

ប្រទេសអ៊ីតាលីបានដាក់ពង្រាយទាហានប្រហែល ១.៥០០នាក់បន្ថែមទៀតនៅទូទាំងប្រទេសដើម្បីការពារកិច្ចប្រជុំ រួមជាមួយទាហានចំនួន ៦.៨០០នាក់ដែលបានដាក់ពង្រាយកាលពីពីមុននោះ ហើយបានពង្រឹងសកម្មភាពត្រួតពិនិត្យតាមព្រំដែនជាបណ្តោះអាសន្ននៅគ្រប់ទីតាំងច្រកចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ រួមទាំងច្រកទ្វារព្រំដែនជាមួយបណ្តាប្រទេសក្នុងតំបន់ Schengen ផងដែរ។

កិច្ចប្រជុំកំពូល G៧ លើកនេះ នឹងប្រព្រឹត្តិទៅនៅទីក្រុង Borgo Egnazia ជារមណីយដ្ឋានមួយនៅក្បែរទីក្រុង Fasano របស់ប្រទេសអ៊ីតាលី ហើយនឹងមានការចូលរួមពីមេដឹកនាំប្រទេសដូចជាកាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និងជប៉ុន ក៏ដូចជាមេដឹកនាំនៃក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប។ លើសពីនេះ មនុស្សប្រហែល ២០.០០០នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយអ្នកសារព័ត៌មានចំនួន ១.៣០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ