ប្រទេសអ៊ីតាលីប្រកាសរដ្ឋាភិបាលចម្រុះថ្មី

(VOVWORLD) - សមាសភាពនៃរដ្ឋាភិបាលចម្រុះថ្មីរវាងគណបក្សទាំងពីរគឺគណបក្សចលនាផ្កាយ ៥ និងគណបក្សប្រជាធិបតេយ្យនៅអ៊ីតាលី ត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី ៤ ខែកញ្ញា ហើយនឹងរៀបចំពិធីចូលកាន់តំណែងនាព្រឹកថ្ងៃទី ៥ ខែកញ្ញា៩ តាមម៉ោងតំបន់ផងដែរ។

នារសៀលថ្ងៃទី ៤ ខែកញ្ញា អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte និងជាមនុស្សដែលត្រូវបានប្រធានាធិបតីអ៊ីតាលីតែងតាំងបន្តកាន់តំណែងនេះ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីនៃសម្ព័ន្ធភាពរវាងគណបក្សចលនាផ្កាយ ៥ និងគណបក្សប្រជាធិបតេយ្យ។ តាមនោះ អ្នកនយោបាយជួរមុខនៃគណបក្សទាំងពីរត្រូវបានចាត់តាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលថ្មីផងដែរ។

 ជាក់ស្តែងលោក Luigi Di Maio ថ្នាក់ដឹកនាំគណបក្សចលនាផ្កាយ ៥ ដែល អតីតកាលលោកធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការងារ ប៉ុន្តែនាបច្ចុប្បន្ននឹងធ្វើជាមន្ត្រីក្រសួងការបរទេសអ៊ីតាលី។ ក្រៅពីនេះ គណបក្សចលនាផ្កាយ ៥ ក៏គ្រប់គ្រងក្រសួងសំខាន់ៗផ្សេងទៀត ដូចជាក្រសួងយុត្តិធម៌ ឬក្រសួងបរិស្ថានផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ