ប្រទេសអ៊ីរ៉ាក់៖ ការបំផ្ទុះនៅវិហារអ៊ីស្លាមមួយនៅប៉ែកខាងកើតទីក្រុងបាដាដ

(VOVWORLD) -កាលពី ឆ្នាំ ២០១៧ រដ្ឋអំណាចអ៊ីរ៉ាក់ បានប្រកាសវាយបរាជ័យអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅប្រទេសនេះ ប៉ុន្តែ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ អង្គការ IS នៅតែបង្កការវាយប្រហារជាច្រើននៅអ៊ីរ៉ាក់ផងដែរ។
ប្រទេសអ៊ីរ៉ាក់៖ ការបំផ្ទុះនៅវិហារអ៊ីស្លាមមួយនៅប៉ែកខាងកើតទីក្រុងបាដាដ - ảnh 1  ការបំផ្ទុះនៅវិហារអ៊ីស្លាមមួយនៅប៉ែកខាងកើតទីក្រុងបាដាដ (ប្រភព: Al Ahed News)

នាថ្ងៃទី ២១ ខែមិថុនា ការបំផ្ទុះគ្រាប់បែកមួយកន្លែងបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ត្រូវស្លាប់ និង ២០ នាក់ផ្សេងទៀតត្រូវរងរបួស នៅវិហារឥស្លាមនិកាយ Shi'ite នៅប៉ែកខាងកើតទីក្រុងបាដាដ នៅខ័ណ្ឌ Baladiyat ។ នាបច្ចុប្បន្ននេះ មិនទាន់មានអង្គការណាមួយចេញមុខទទួលខុសត្រូវឡើយ។

សូមបញ្ជាក់ថា កាលពី ឆ្នាំ ២០១៧ រដ្ឋអំណាចអ៊ីរ៉ាក់ បានប្រកាសវាយបរាជ័យអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅប្រទេសនេះ ប៉ុន្តែ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ អង្គការ IS នៅតែបង្កការវាយប្រហារជាច្រើននៅអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ