ប្រទេសអ៊ីរ៉ង់ព្រមានអាមេរិកមាន«កំហុសធ្ងន់ធ្ងរ» នៅពេលដែលធ្វើអន្តរគមន៍ខាងនយោបាយលើវិស័យប្រេងរ៉ែ

(VOVWORLD) - មួយថ្ងៃបន្ទាប់ពីអាមេរិកបានសម្រេចចិត្តបញ្ចប់រាល់បទបញ្ញត្តិលើកលែងចំពោះការដាក់ទណ្ឌកម្មលើប្រទេសនិងតំបន់ដែនដីទាំង ៨ ដែលអនុញ្ញាតឱ្យទិញប្រេងឆៅពីអ៊ីរ៉ង់ នាថ្ងៃទី ២៣ ខែមេសា រដ្ឋមន្ត្រីប្រេងរ៉ែអ៊ីរ៉ ង់លោក Bijan Zanganeh បានអះអាងថាអាមេរិកមាន "កំហុសដ៏ធ្ងន់ធ្ងរ" ដោយធ្វើអន្តរគមន៍ខាងនយោបាយលើវិស័យប្រេងរ៉ែ ព្រមទាំងឆ្លៀតយកប្រេងរ៉ែជាប្រភេទអាវុធមួយដើម្បីបង្កជាហេតុនៅក្នុងទីផ្សារដែលងាយប្រែប្រួលផងដែរ។
ប្រទេសអ៊ីរ៉ង់ព្រមានអាមេរិកមាន«កំហុសធ្ងន់ធ្ងរ» នៅពេលដែលធ្វើអន្តរគមន៍ខាងនយោបាយលើវិស័យប្រេងរ៉ែ - ảnh 1 ប្រទេសអ៊ីរ៉ង់ព្រមានអាមេរិកមាន«កំហុសធ្ងន់ធ្ងរ» នៅពេលដែលធ្វើអន្តរគមន៍ខាងនយោបាយលើវិស័យប្រេងរ៉ែ

លោក Bijan Zanganeh បានឲ្យដឹងថា អាមេរិកនឹងមិនសម្រេចបានគោលដៅកាត់បន្ថយតម្លៃពាណិជ្ជកម្មនៃការនាំចេញប្រេងរ៉ែរបស់អ៊ីរ៉ង់ដល់កំរិតសូន្យនោះឡើយក្នុងការសម្រេចចិត្តនេះ។ គួរបញ្ជាក់ថាក្នុងថ្ងៃដដែល        សហភាពអឺរ៉ុប (EU) ក៏បានរិះគន់ចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការបញ្ចប់រាល់បទបញ្ញត្តិលើកលែងចំពោះដាក់ទណ្ឌកម្មលើប្រទេសនិងតំបន់ដែនដីទាំង ៨ ដែលអនុញ្ញាតឱ្យទិញប្រេងឆៅពីអ៊ីរ៉ង់ ព្រមទាំងព្រមានអំពីកាយវិការនេះដែលងាយបង្កហានិភ័យធ្វើឲ្យខ្សោយថែមទៀត» នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាឡឺម៉ង់)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ