ប្រទេសអ៊ីរ៉ង់លើកឡើងពីលក្ខខណ្ឌនៃការចរចាជាមួយអាមេរិក

(VOVWORLD) -  អ៊ីរ៉ង់នឹងចរចាជាមួយអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនលុបចោលការដាក់ទណ្ឌកម្មទៅលើទីក្រុងតេអេរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសដូច្នេះនៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី    ជប៉ុន លោក Shinzo Abe ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះក្នុង បំណងចង់ជំរុញកិច្ចចរចា ដើម្បីធន្ធូរបន្ថយភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់លើកឡើងពីលក្ខខណ្ឌនៃការចរចាជាមួយអាមេរិក - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe 

ក្នុងជំនួបពិភាក្សានេះ លោក Shinzo Abe បានជំរុញឱ្យអ៊ីរ៉ង់ចរចាជាមួយអាមេរិកដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន។ ក៏ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់បានអះអាងថា"ប្រទេសនេះនឹងត្រួសត្រាយផ្លូវមួយសំរាប់ការចរចាជាមួយអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនលុបចោលការដាក់ទណ្ឌកម្មហាមប្រាមលើការនាំចេញប្រេងរ៉ែ" ហើយតាមរយៈនាយករដ្ឋមន្ត្រីជប៉ុន លោកមានបំណងចង់ផ្ញើរសំណើរនេះទៅកាន់លោក Donald Trump ផងដែរ។ នាបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហនៃការចរចាជាមួយទីក្រុងតេអេរ៉ង់។

          នៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សានេះ លោក Rouhani បានឲ្យដឹងថា "សង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកគឺជាមូលហេតុនៃការបង្កភាពតានតឹង"នៅតំបន់ក្នុងរយៈពេលកន្លងទៅ។ រីឯខ្លួនវិញ លោក  Shinzo Abe បានអះអាងថា «តួនាទីដែលមានលក្ខណៈស្ថាបនារបស់អ៊ីរ៉ង់គឺមិនអាចខ្វះបានឡើយដើម្បីដោះស្រាយភាពតានតឹងនេះផងដែរ " ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ