ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសន្យាប្រឆាំងនឹងលទ្ធិគាំពារនិយម

ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសន្យាប្រឆាំងនឹងលទ្ធិគាំពារនិយម - ảnh 1
ថ្នាក់ដឹកនាំប្រទេសសមាជិក APEC ថតរូបអនុស្សាវរីយ៍ (រូបថត៖AP/TTXVN)

(VOVworld) - ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនាថ្ងៃទី២០ វិច្ឆិកា បាន
សន្យារួមគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយមនៅសម័យបញ្ចប់សន្និសីទជាន់ខ្ពស់លើក
ទី២៤វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅរដ្ឋធានីលីម៉ា
ប្រទេសប៉េរូ។តាមសេចក្ដីថ្លែងការណ៍ជាផ្លូវការរបស់ APEC ថា ថ្នាក់ដឹកនាំទាំងអស់
បានអះអាងជាថ្មីម្ដងទៀតនូវការសន្យាបើកទ្វារទីផ្សារ ហើយប្រឆាំងនឹងលទ្ធិគាពារ
និយមក្រោមគ្រប់រូបភាព។បណ្ដាថ្នាក់ដឹកនាំក៏បានប្រកាសថា នឹងប្រឆាំងវិធានការ
ដែលជះឥទ្ធិពលទៅលើពាណិជ្ជកម្មសេរី ក៏ដូចជាកត្តានានាដែលធ្វើឲ្យអន់ខ្សោយ
នូវពាណិជ្ជកម្មនិងរារាំងការស្ដារឡើងវិញក៏ដូចជាការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចសកល
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ