ប្រទេសឥណ្ឌូនេស៊ី៖ ការរញ្ជួយដីកម្លាំង ៧,១ រិច្ឆទ័រនៅលើកោះ Sulaweisi

(VOVWORLD) -តាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីនេះមានកម្លាំង ៦,៩ រិច្ឆទ័រ ហើយមាន ជម្រៅរញ្ជួយ ២៤ គីឡូម៉ែត្រនៅដែនសមុទ្រ Molucca។
ប្រទេសឥណ្ឌូនេស៊ី៖ ការរញ្ជួយដីកម្លាំង ៧,១ រិច្ឆទ័រនៅលើកោះ Sulaweisi - ảnh 1 ការរញ្ជួយដីតែងតែកើតមានឡើងនៅប្រទេសឥណ្ឌូនេស៊ី (រូបថត៖ REUTERS)

នាថ្ងៃទី ៧ ខែកក្កដា តំបន់ឆ្នេរសមុទ្រនៃកោះ Sulweisi ភាគឦសាន នៃប្រទេសឥណ្ឌូនេស៊ីបានទទួលរងការរញ្ជួយដីដីកម្លាំង ៧,១ រិច្ឆទ័រ ដែលធ្វើឲ្យស្ថានប័នមានសមត្ថកិច្ចត្រូវប្រកាសអាសន្នរលកយក្សស៊ូណាមិ ព្រមទាំងសំណូមពរឲ្យប្រជាជននៅទីនេះត្រូវចាកចេញពីផ្ទះ។ យោងតាមភ្នាក់ងារភូគព្ភសាស្ត្ររ និងរូបសាស្ត្រ ឥណ្ឌូនេស៊ីថាការរញ្ជួយដីមានជម្រៅរញ្ជួយ ១០ គីឡូម៉ែត្រក្រោមបាតសមុទ្រ។

ទោះយ៉ាងណាក៏ដោយ តាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីនេះមានកម្លាំង ៦,៩ រិច្ឆទ័រ ហើយមាន ជម្រៅរញ្ជួយ ២៤ គីឡូម៉ែត្រនៅដែនសមុទ្រ Molucca ដែលស្ថិតនៅកណ្តាលកោះ Sulaweisi ភាគខាងជើង និងប្រជុំកោះ Maluku ភាគខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ