ប្រធានក្រុមចរចារ៦ភាគីរបស់កូរ៉េខាងត្បូងអំពីបញ្ហានុយក្លរអ៊ែរ លើឧបទ្វីប កូរ៉េទៅបំពេញទស្សនកិច្ចនៅចិន

Vovworld-លោកLim Sung Namប្រធានក្រុមចរចារ៦ភាគីរបស់កូរ៉េខាងត្បូង
អំពីបញ្ហានុយក្លរអ៊ែរលើឧបទ្វីបកូរ៉េកំពុងមានដំណើរទស្សនកិច្ចនៅប៉េកាំង។គោលដៅនៃដំណើរទស្សនកិច្ចនេះគឺសំដៅពិភាក្សាជាមួយបណ្តាមន្រ្តីចិន
អំពីសភាពការណ៍លើឧបទ្វីបកូរ៉េ។ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នសារពត៏មាននៅព្រលានយន្តហោះនារសៀល
ថ្ងៃទី​១ឧសភា លោកLim Sung Namបានអោយដឹងថា៖ស្ថានភាពនៅមណ្ឌល
ឧស្សាហកម្ម Keasong នាបច្ចុប្បន្នជាបញ្ហាសំខាន់១ក្នុងបណ្តាការពិភាក្សា
ជាមួយបណ្តាមន្រ្តីចិន។
ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត​បុគ្គលិកចុងក្រោយរបស់រ៉េខាងត្បូងចំនួន៧
នាក់នៅ មណ្ឌលឧស្សាហកម្ម Keasongគ្រោងវិលត្រឡប់មកប្រទេសវិញនាថ្ងៃ
ទី២ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ