ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមវៀតណាម លោក Nguyen Van Binh ជួបសន្ទនាលេខាគណៈកម្មាធិការបក្សក្រុងសៀងហៃ

(VOVWORLD) - ក្នុងដំណើរការទស្សនកិច្ចការងារនៅចិន នារសៀលថ្ងៃទី១៨ ខែមេសា ប្រធានគណៈកម្មការ សេដ្ឋកិច្ចមជ្ឈិមវៀតណាម លោក Nguyen Van Binh បានជួបសន្ទនា ជាមួយ លោក Li Qiang លេខាគណៈកម្មាធិការបក្សក្រុងសៀងហៃ (ប្រទេសចិន).
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមវៀតណាម លោក Nguyen Van Binh ជួបសន្ទនាលេខាគណៈកម្មាធិការបក្សក្រុងសៀងហៃ - ảnh 1 ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមវៀតណាម លោក Nguyen Van Binh ជួបសន្ទនាលេខាគណៈកម្មាធិការបក្សក្រុងសៀងហៃ

ក្នុងជំនួបនេះ  លោក Li Qiang បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជាពិសេស ការចែករំលែកអំពីបទពិសោធន៍ធ្វើកំណែទម្រង់ និង បើកទីផ្សាររបស់ទីក្រុង សៀងហៃ ក៏ដូចជា អំពីទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងសៀងហៃ និងវៀតណាម ក្នុងរយៈពេលកន្លងមក ព្រមទាំង ភាគីទាំងពីរផ្លាស់ប្តូរអំពីទិសដៅបង្កើនកិច្ចសហប្រតិបត្តិការ រវាងទីក្រុងសៀងហៃនិងវៀតណាមនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Nguyen Van Binh ស្នើឲ្យទីក្រុងសៀងហៃបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាតំបន់មូលដ្ឋាននៅវៀតណាម លើកកំពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ព្រមទាំង អបអរសាទរចំពោះ សហគ្រាសធំនិងមានកិត្យានុភាពរបស់ទីក្រុងសៀងហៃមកវៀតណាម ដើម្បីធ្វើការវិនិយោគ លើគម្រោងដែលមានទ្រង់ទ្រាយធំ និង ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឲ្យបានសមស្របនឹង តម្រូវការនៃការអភិវឌ្ឍដោយចីរភាពនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ