ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា៖ត្រូវដោះស្រាយបញ្ហានៅលើសមុទ្រខាងកើតដោយសន្តិវិធី

 ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា៖ត្រូវដោះស្រាយបញ្ហានៅលើសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា៖ត្រូវដោះស្រាយបញ្ហានៅលើសមុទ្រខាងកើតដោយសន្តិវិធី

          (VOV)_ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកាណាដា លោក To Anh Dung ទើប នឹងបានជួបសន្ទនាជាមួយលោកស្រី Raynell Andreychuck ប្រធានគណៈកម្មាធិ
ការកិច្ច ការបរទេសនៃព្រឹទ្ធសភាកាណាដា ដើម្បីជូន​ដំណឹងអំពីបណ្ដាបំរ៉ែបំរួល
នៅសមុទ្រ ខាងកើត តាំងពីពេលចិនបានដាក់​ស្ថានីយខួង Haiyan Shiyou ៩៨១  ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្របស់
វៀតណាម។ លោក To Anh Dung បានសង្កត់ធ្ងន់ថា៖នេះគឺជាសកម្មភាពរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើអធិប​តេយ្យភាពរបស់វៀតណាម រំលោភទៅលើច្បាប់អន្តរ
ជាតិ ពិសេស​គឺ​អនុសញ្ញាអង្គការសហប្រជាជាតិស្ដី​ពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២
 គំរាម​គំហែងទៅលើសន្តិភាព សន្តិសុខនៅក្នុងតំបន់ និងសុវត្ថិភាពនាវាចរណ៍  នៅលើសមុទ្រខាងកើត​។ ទន្ទឹមនឹងនោះ វៀតណាមបានរក្សារការ​អត់ធ្មត់ រក្សារ
វិធាន​ការសន្តិភាព ប៉ុន្តែប្តេជ្ញាការពារអធិបតេយ្យភាព ស្នើចិនបញ្ចប់រាល់សកម្មភាព ខុសឆ្គង ដកស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម។

            លោកស្រី Raynell Andreychuck បានកត់សម្គាល់ និងចែករំលែក​ការព្រួយ បារម្ភរបស់វៀតណាម អំពីបណ្ដាបំរ៉ែបំរួលនៅក្នុងតំបន់ វាយតំលៃខ្ពស់ចំពោះគោល
ជំហរ និងការអត់ធ្មត់របស់វៀតណាម។ ទន្ទឹមនឹងនោះ លោកស្រីក៏មានគោល បំណងដែរថា៖ បណ្ដាភាគីនឹងដោះស្រាយបញ្ហានេះដោយ​សន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ