ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន

(VOVWORLD) - តាមការអញ្ជើញរបស់សមា ជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក Wāng Yáng ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេស ចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ថ្លែងមតិនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី ២៦ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញមកទស្សនាសាលប្រជុំសភាប្រឹក្សានយោបាយប្រជាជន ចិននៅទីក្រុងប៉េកាំង។

នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិនរយៈពេលកន្លងមក រួមទាំង ពង្រឹងការជួបប្រាស្រ័យរវាងបណ្ដាស្ថាប័នផ្នែកនានាថែមទៀត។ មុននេះនៅឯស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Tran Thanh Man មានជំនួបជាមួយសហគមន៍វៀតណាមរស់នៅនិងធ្វើការនៅចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ