ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញចូលរួមមហាពិធីអបអរសាទរខួបលើកទី៨០ទិវាបង្កើតពុទ្ធសាសនា Hoa Hao

(VOVWORLD) - លោក Tran Thanh Man បានអះ អាងថា រាល់សកម្មភាពសប្បុរសធម៌សង្គមជាក់ស្ដែងនានារបស់សហគមន៍ពុទ្ធ បរិស័ទ Hoa Hao បានបង្ហាញនូវលក្ខណៈមនុស្សសាស្ត្រដ៏ស៊ីជំរៅនៃពុទ្ធសាសនា Hoa Hao ក៏ដូចជាស្មារតីគាំពារគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាម រួម ចំណែកកសាងចំណងសាមគ្គីភាព ភាពសុខដុមរមនានៅក្នុងប្រជាជន និងក្នុង ការងារកសាងនិងការពារមាតុប្រទេសផងដែរ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញចូលរួមមហាពិធីអបអរសាទរខួបលើកទី៨០ទិវាបង្កើតពុទ្ធសាសនា Hoa Hao - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man (ខាងស្ដាំ) អបអរសាទរមហាពិធីខួបលើកទី៨០ទិវាបង្កើតពុទ្ធសាសនា Hoa Hao (រូបថត៖ daidoanket.vn)

  ក្នុងឱកាសអបអរសាទរខួបលើកទី៨០ទិវាបង្កើតពុទ្ធសាសនា Hoa Hao (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៣៩-ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៩) នាព្រឹកថ្ងៃទី២០ ខែមិថុនា តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមបានទៅសួរសុខ ទុក្ខនិងជូនពរអភិបាលមជ្ឈឹមសមាគមន៍ពុទ្ធសាសនា Hoa Hao នៅវត្ត Hoa Tu ស្រុក Phu Tan ខេត្ត An Giang។ នៅទីនេះ លោក Tran Thanh Man បានអះ អាងថា រាល់សកម្មភាពសប្បុរសធម៌សង្គមជាក់ស្ដែងនានារបស់សហគមន៍ពុទ្ធ បរិស័ទ Hoa Hao បានបង្ហាញនូវលក្ខណៈមនុស្សសាស្ត្រដ៏ស៊ីជំរៅនៃពុទ្ធសាសនា Hoa Hao ក៏ដូចជាស្មារតីគាំពារគ្នាទៅវិញទៅមករបស់ប្រជាជាតិ វៀត ណាម រួម ចំណែកកសាងចំណងសាមគ្គីភាព ភាពសុខដុមរមនានៅក្នុងប្រជាជន និងក្នុង ការងារកសាងនិងការពារមាតុប្រទេសផងដែរ។

        ក្នុងឱកាសអបអរសាទរខួបលើកទី៨០ទិវាបង្កើតពុទ្ធសាសនា Hoa Hao នេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អចិន្រ្តៃយ៍គណៈ លេខាលោក Tran Quoc Vuong និងប្រធានគណៈកម្មាធិការចលនាមហាជន មជ្ឈឹមលោកស្រី Truong Thi Mai បានផ្ញើរកន្ត្រកផ្កាអបអរសាទរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ