ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៌ Kim Yong Nam បញ្ចប់ដំណើរ ទស្សន​កិច្ចនៅវៀត ណាម

(VOVworld)នាថ្ងៃទី៧សីហាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៌សន្និសីទប្រជាជន
កំពូលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Yong Nam បានចាក
ចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ជាផ្លូវការ
នៅវៀតណាម​។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធាន Kim Yong Nam បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម Truong Tan Sang និងថ្នាក់ដឹក
នាំរបស់បក្ស រដ្ឋវៀតណាមច្រើនរូបទៀត។

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៌ Kim Yong Nam បញ្ចប់ដំណើរ ទស្សន​កិច្ចនៅវៀត ណាម - ảnh 1
ប្រធាន Kim Yong Nam អញ្ជើញមកគោរពវិញ្ញក្ខ័ន្ធ
លោកប្រធានហូជីមិញ (រូបថតៈ vietnam+)

        នៅបណ្តាជំនួប ប្រធាន Kim Yong Nam និងថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀត​ណាមបានអះអាងពីគោលបំណង ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃ
ណី រវាងប្រទេសទាំងពីរដោយឥតឈប់ឈរ សំដៅឆ្លើយតបបំណងប្រាថ្នានិង
ផល ប្រយោជន៌របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព
ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៌ក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាព បន្តរក្សាបណ្តាដំណើទស្សនកិច្ចជាន់ខ្ពស់និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ។ ចំពោះបញ្ហាឧបទ្វីបកូរ៉េ វៀតណាមមុនក៏ដូចជាក្រោយ គំាទ្រឧបទ្វីប
កូរ៉េ១ សន្តិភាព ស្ថិរភាពនិងគ្មានអវុធនុយក្លេអ៊ែរ​។ ចំពោះបញ្ហាសមុទ្រខាងកើត
ប្រធាន Kim Yong Nam សម្តែងនូវគាំទ្រការដោះស្រាយជំលោះ និងបណ្តា​បញ្ហាដែលកើតមានឡើងដោយសន្តិវិធី សំដៅបង្កើនទំនាក់ទំនងមិត្តភាពរវាង
បណ្តាប្រទេសនិងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ