ប្រធានគណៈចាត់តាំងមជ្ឈឹមវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

(VOV)_នារសៀលថ្ងៃទី១ សីហា នៅរដ្ឋធានីហាណូយ លោក To Huy Rua
សមាជិក ការិយាល័យនយោបាយ ប្រធានគណៈចាត់តាំងមជ្ឈឹម ​និងជា​ប្រធាន ក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន បានទទួលជួបសន្ទនា​ជាមួយរដ្ឋ
មន្ត្រី ការបរទេសជប៉ុនលោក Fumio Kishida ដែលកំពុងមាន​ដំណើរទស្សនកិច្ច
នៅវៀតណាម។

ប្រធានគណៈចាត់តាំងមជ្ឈឹមវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន - ảnh 1
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida

          នៅក្នុងជំនួបនេះ លោក To Huy Rua បានអះអាងថា៖ បក្ស ​រដ្ឋាភិបាល  រដ្ឋសភានិងប្រជាជនវៀតណាមជានិច្ចគោរព និងមានគោល​បំណងជំរុញខ្លាំង
ថែម ទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។ ទន្ទឹម
នឹងនោះ លោកក៏បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើ  រវាងប្រទេសទាំងពីរ ក្នុងរយៈបេលកន្លងទៅ។ លោក To Huy Rua ក៏បាន សម្ដែង អំណរគុណ និងវាយតំលៃខ្ពស់ចំពោះមនោសញ្ជេតនាដ៏​ល្អប្រសើររបស់ លោក
 Fumio Kishida ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង​រវាងវៀតណាមនិងជប៉ុនផងដែរ។

          រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishidaបានអះអាងថា៖​រដ្ឋាភិបាល​ជប៉ុនចាត់ទុកវៀតណាមជាដៃគូសំខាន់ និងសន្យាបន្តជួយឧបត្ថម្ភ​អង្គភាព អាជីវ កម្មវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមរយៈការផ្គត់ផ្គង ODA នៅកំរិតខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ