ប្រធានាធិបតី Maduro ចោទប្រកាន់អាមេរិកនិងអេស្ប៉ាញមានឧបាយកលបណ្ដាលអស្ថិរភាពស្ថានភាពនៅវ៉េណេស៊ុយអេឡា

(VOVWORLD) - ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៧ កញ្ញា ប្រធានាធិបតី វ៉េណេស៊ុយអេឡាលោក Nicolas Maduro បានចោទប្រកាន់ពាក្យសំដីរបស់សមភាគីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ដែលមានគោលដៅបណ្ដាលអស្ថិរភាពស្ថានភាពនៅប្រទេសអាមេរិកឡាទីននេះ។ 
ប្រធានាធិបតី  Maduro ចោទប្រកាន់អាមេរិកនិងអេស្ប៉ាញមានឧបាយកលបណ្ដាលអស្ថិរភាពស្ថានភាពនៅវ៉េណេស៊ុយអេឡា - ảnh 1 ប្រធានាធិបតី  Maduro ចោទប្រកាន់អាមេរិកនិងអេស្ប៉ាញមានឧបាយកលបណ្ដាលអស្ថិរភាពស្ថានភាពនៅវ៉េណេស៊ុយអេឡា

(VOVworld) – ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៧ កញ្ញា ប្រធានាធិបតី វ៉េណេស៊ុយអេឡាលោក Nicolas Maduro បានចោទប្រកាន់ពាក្យសំដីរបស់សមភាគី អាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ដែលមានគោលដៅបណ្ដាលអស្ថិរភាពស្ថានភាពនៅប្រទេសអាមេរិកឡាទីននេះ។ នាថ្ងៃទី ២៦ កញ្ញា ថ្លែងមតិបន្ទាប់ពីការចរចារនៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ណកម្មទៅលើ Caracas ហើយរិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro អំពីវិបត្តិ នយោបាយ-សេដ្ឋកិច្ចនាបច្ចុប្បន្ននៅប្រទេសអាមេរិកឡាទីននេះ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy វាយតំលៃស្ថានភាពនៅវ៉េណេស៊ុយ អេឡានាបច្ចុប្បន្នអាក្រក់ក្រៃលែងណាស់ ព្រមទាំង សង្កត់ធ្ងន់ថា៖ អាមេរិកនិង អេស្ប៉ាញគប្បីមានការទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយបញ្ហានេះ។ ប្រធានាធិបតី Maduro បានអះអាងថា៖ សេចក្តីប្រកាសរបស់លោក Trump និងលោក Rajoy អំពីស្ថានភាពនៅវ៉េណេស៊ុយអេឡាគឺការធ្វើអន្តរាគមន៍គំរោះគំរើយនិងខុសឆ្គង ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាដែលរារាំងការអភិវឌ្ឍន៍របស់ប្រទេសនេះ។ លោក Maduro  អះអាងថែមទៀតថា៖ បដិវត្តន៍ Bolivar នៅវ៉េណេស៊ុយអេឡា នឹងបន្តអភិវឌ្ឍន៍ដោយមានសមិទ្ធិផលសេដ្ឋកិច្ចអប់រំនិងការងារធ្វើ។ លោកស្នើឲ្យ វ៉ាស៊ីនតោននិងម៉ាឌ្រីតបញ្ចប់ទង្វើប្រឆាំងជំទាស់ Caracas៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ