ប្រធានាធិបតី Vladimir Putin ៖ រុស្ស៊ីនឹងផ្អាកការចូលរួមនៅក្នុង New START

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានធ្វើសេចក្តីប្រកាសខាងលើនៅក្នុងសារសហព័ន្ធ នៅចំពោះមុខសភាទាំងពីរនៃរដ្ឋសភាសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ។ 
ប្រធានាធិបតី Vladimir Putin ៖ រុស្ស៊ីនឹងផ្អាកការចូលរួមនៅក្នុង New START - ảnh 1មីស៊ីលអន្តរទ្វីប Yars RS-24 របស់រុស្ស៊ី ចូលរួមក្នុងក្បួនដង្ហែយោធានៅទីលានក្រហមក្នុងទីក្រុងម៉ូស្គូ។ (រូបថត៖ AFP/TTXVN)

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានប្រកាសថា ទីក្រុងម៉ូស្គូកំពុងរៀបចំការផ្អាកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនដកខ្លួនចេញពីសន្ធិសញ្ញានោះទេ។ លោកប្រធានាធិបតី Putin បានអះអាងថា រុស្សីនឹងមិនក្លាយជាប្រទេសដំបូងគេដែលចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរឡើងវិញនោះទេ ប៉ុន្តែនៅពេលដែលសហរដ្ឋអាមេរិកបានសាកល្បងអាវុធនុយក្លេអ៊ែរនោះ ក្រសួងការពារជាតិរុស្ស៊ី និងទីភ្នាក់ងារពាក់ព័ន្ធក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការស្រដៀងគ្នាដែរ។

New START គឺជាសន្ធិសញ្ញាមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់តែមួយគត់ដែលនៅសេសសល់ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងរុស្ស៊ីនិងអាមេរិក។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ ដើម្បីកំណត់ឃ្លាំងផ្ទុកអាវុធរបស់រុស្ស៊ី និងអាមេរិក នៅកម្រិតអតិបរមាគឺក្បាលគ្រាប់នុយក្លេអ៊ែរ ១.៥៥០គ្រាប់ ធ្លាក់ចុះជិត ៣០% ពីកម្រិតដែលបានកំណត់ក្នុងឆ្នាំ ២០០២។ នៅខែមករា ឆ្នាំ ២០២១ ប្រធានាធិបតីរុស្សីបានយល់ព្រមបន្តពន្យាពេលសន្ធិសញ្ញានេះសម្រាប់រយៈពេល៥ឆ្នាំ ដល់ឆ្នាំ ២០២៦។ រហូតមកដល់ពេលនេះ ទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យគ្នាទៅវិញទៅមក ធ្វើអធិការកិច្ចតិចជាង ២០ ដងក្នុងមួយឆ្នាំ ក្រោមក្របខ័ណ្ឌនៃសន្ធិសញ្ញា New START ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ