ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ក្នុងគ្រាសង្គ្រាម
(VOVWORLD) - នាថ្ងៃទី ២៥ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានអំពាវនាវឱ្យមានគោលនយោបាយហិរញ្ញវត្ថុ ដ៏សកម្មមួយដូចក្នុងគ្រាសង្គ្រាមដែរ ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃ ជំងឺ COVID-19 ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in ( រូបថត៖Yonhap/ TTXVN |
ថ្លែងក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តហិរញ្ញវត្ថុជាតិជាប្រចាំឆ្នាំ លោកប្រធានា ធិបតី Moon Jae-in បានសង្កត់ធ្ងន់ថាគប្បីកៀរគរសមត្ថភាពខាង ហិរញ្ញវត្ថុទាំងមូលរបស់រដ្ឋាភិបាល ព្រមទាំងដាស់តឿនឲ្យបានឆាប់ៗនូវការរំដោះចំណាយថវិកា បំពេញបន្ថែមផងដែរ។
លើសពីនេះទៀតលោកក៏បានអះ អាងថាប្រទេសកូរ៉េខាងត្បូងនៅតែមានឱកាសសម្រាប់គោលនយោបាយសារពើពន្ធក្នុងការពង្រីកបន្ថែម ទៀត៕