ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យជប៉ុនឆ្ពោះទៅអនាគតថ្មី

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យជប៉ុនឆ្ពោះទៅអនាគតថ្មី - ảnh 1
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឲ្យជប៉ុនឆ្ពោះទៅអនាគតថ្មី (Image: VNA)


(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ នាថ្ងៃទី
 ២១ តុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី  Park Geun Hye បានដាស់
តឿនជប៉ុនរួមជាមួយគ្នាឆ្ពោះទៅអនាគតថ្មី ព្រមទាំង រក្សារការយល់ដឹងត្រឹម
ត្រូវអំពីបញ្ហាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីជប៉ុន លោក
Shinzo Abe ក៏បានផ្ញើរវីដេអ៊ូមួយដល់ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៥០
ទិវា បង្កើតទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនផងដែរ។ ទង្វើនេះបានប្រព្រឹត្ត
ទៅ ក្នុងកាលៈទេសៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye និង
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គ្រោងនឹងជួបសន្ទនាជាផ្លូវការជា
លើកដំបូង នាថ្ងៃទី ១ វិច្ឆិការ ខាងមុខនៅខាងក្រៅសន្និសីទកំពូលទ្វេភាគីជប៉ុន
-កូរ៉េខាងត្បូង ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ