ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែនអះអាងថានឹងរក្សាគោលជំហរនូវការចូលរួម EU និង NATO ក៏ដូចជាយល់ព្រមចរចារជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ០៤ ខែមិថុនា ថ្លែងនៅសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NATO ប្រចាំនៅទីក្រុងព្រុយសែល ប្រទេសបែលហ្សិក ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក  Volodymyr Zelenskiy បានអះអាងថា គោលដៅរបស់ប្រទេសនេះគឺចូលរួមនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ (NATO) ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចរចារជាមួយរុស្ស៊ី ដើម្បីបញ្ចប់ស្ថានភាពជម្លោះនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែនអះអាងថានឹងរក្សាគោលជំហរនូវការចូលរួម EU និង NATO ក៏ដូចជាយល់ព្រមចរចារជាមួយរុស្ស៊ី - ảnh 1 ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក  Volodymyr Zelenskiy

លោក Zelenskiy ក៏បានអះអាងថាកម្លាំងផ្នែកយោធារបស់រុស្ស៊ី គឺជា«បញ្ហាប្រឈមដ៏ធំដុំមួយ» ប៉ុន្តែលោកមានបំណងចង់ឲ្យស្តារឡើងវិញនូវ កិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបាននៅទីក្រុង Minsk (ប្រទេសបេឡារុស) ស្តីពីការដោះស្រាយជម្លោះនៅតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចចរចារជាមួយរុស្ស៊ី ក៏ដូចជាអនុវត្តរាល់កិច្ចព្រមព្រៀង  Minsk ប៉ុន្តែជាដំបូង «អ៊ុយក្រែនត្រូវតែមានសមត្ថភាពការពារលើខ្លួនជាមុនសិន»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ