ប្រធានាធិបតីទួរគីបន្តទទួលបាន​ការជូនពរអបអរសាទរពីពិភពលោក

(VOVWORLD) - មេដឹកនាំពិភពលោកនៅតែបន្តអបអរសាទរប្រធានាធិបតីដែលកំពុងកាន់អំណាចនៃប្រទេសទួរគី លោក Recep Tayyip Erdogan បន្ទាប់ពីលោកបានជាប់ឆ្នោតជាថ្មី ដោយបន្តដឹកនាំប្រទេសរយៈពេល ៥ ឆ្នាំខាងមុខ។
ប្រធានាធិបតីទួរគីបន្តទទួលបាន​ការជូនពរអបអរសាទរពីពិភពលោក - ảnh 1លោកប្រធានាធិបតី Erdogan អបអរសាទរជ័យជម្នះ កាលពីយប់ថ្ងៃទី ២៨ ឧសភា។ ប្រភព៖ The Guardian

នៅលើ ទំព័រTwitter ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញពីបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតីទួរគីក្នុងនាមជាសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លើបញ្ហាទ្វេភាគី និងបញ្ហាប្រឈមសកលទូទៅ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donal Trump) បានហៅថា នេះគឺជ័យជម្នះដ៏ធំ និងសក្តិសមសម្រាប់មេដឹកនាំទួរគី ដោយហៅគាត់ថាជាអ្នកស្នេហាជាតិដ៏មហិមារដែលសក្តិសមទទួលបានការគោរព។ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មានបំណង បន្តកសាងទំនាក់ទំនង EU-ទួរគីប្រកបដោយលក្ខណៈល្អប្រសើរបំផុត។ អគ្គលេខាធិការអង្គការ NATO សង្ឃឹមថា នឹងរួមដំណើរជាមួយមេដឹកនាំទួរគី បន្តរាល់ការងាររបស់សម្ព័ន្ធមិត្ត និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់ណាតូនៅខែកក្កដា។ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងទួរគី គឺជាដៃគូ និងជាសម្ព័ន្ធភាពជិតស្និទ្ធ ដែលភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងសង្គម និងសេដ្ឋកិច្ច។ ប្រធានាធិបតីបារាំងលោក Emmanuel Macron សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរកំពុងប្រឈមមុខ និងជួយនាំយកសន្តិភាពមកអឺរ៉ុបឡើងវិញ។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏ចង់ឱ្យមេដឹកនាំទួរគីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខ និងស្ថិរភាពរបស់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ