ប្រធានាធិបតីទួរគីលោក Tayyip Erdogan ថ្លែងអំណរគុណដល់វៀតណាមសម្រាប់ការជួយឧបត្ថម្ភដោយទាន់ពេលវេលា

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានចុះទៅ កាន់ខេត្ត Hatay និង Kahramanmaras ដើម្បីវាយតម្លៃអំពីការខូចខាត ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងក្នុងការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដី។

ប្រធានាធិបតីទួរគីលោក Tayyip Erdogan ថ្លែងអំណរគុណដល់វៀតណាមសម្រាប់ការជួយឧបត្ថម្ភដោយទាន់ពេលវេលា - ảnh 1លោកប្រធានាធិបតី Tayyip Erdogan ជួបជាមួយលោកឧត្តមសេនីយត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះវៀតណាមនៅ Hatay។ (រូបថត៖ QPVN)

ត្រួតពិនិត្យការងារជំនះលើផលវិបាកដោយគ្រោះរញ្ជួយដីនៅខេត្ត Hatay លោក ប្រធានាធិបតី Tayyip Erdogan បានជួបជាមួយក្រុមជួយសង្គ្រោះអន្តរជាតិ ក្នុងនោះ មានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមផងដែរ។ ជួបជាមួយលោកឧត្តម សេនីយត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះ វៀតណាមនៅ Hatay លោក ប្រធានាធិបតី Erdogan បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមសម្រាប់ការជួយ ឧបត្ថម្ភដោយទាន់ពេលវេលា ហើយបានបញ្ជាក់ថា ការជួយឧបត្ថម្ភនេះនឹងជួយទួរគី ក្នុងការកសាងប្រទេសនិងស្ដារស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ ព្រមទាំងជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមកំពុងបន្តជួយប្រជាជននៅខេត្ត Hatay ដើម្បីជំនះលើផលវិបាកដោយការរញ្ជួយដី។ គិតត្រឹមថ្ងៃទី ២០ កុម្ភៈ មនុស្សជាង៤៦.០០០នាក់បានស្លាប់ក្នុងការរញ្ជួយដី កាលពីថ្ងៃទី៦ កុម្ភៈ នៅប្រទេសតួកគី និងស៊ីរី។ មនុស្សជាច្រើននៅតែបាត់ខ្លួននៅ ក្រោមគំនរបាក់បែក។
ក្នុងពេលជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃទី២០ កុម្ភៈ មានការរញ្ជួយដីចំនួន ២លើក ដែលមានកម្រិត ៦.៤ និង ៥.៨ រិចទ័រ ដែលបានកើតឡើងនៅស្រុក Defne និងស្រុក Samandag ខេត្ត Hatay ប្រទេសទួរគី។ របាយការណ៍នានាបាននិយាយថា មនុស្សមួយចំនួនបានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីការរញ្ជួយដីថ្មីទាំងពីរនេះ។ មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ និងជាង២០០នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ